ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជីវភាព​ក្រីក្រ​គាត់​ប្រថុយ​ជីវិត​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កា.ប់​គ្រញូង

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ក្រុម​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ​ចាប់ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាលពី​វេលា​ម៉ោង​០៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​មាន​គោល​បំណង​រ​កកាប់​ឈើ​គ្រ​ញួ​ង​នៅ​ទឹកដី​ថៃ​ចំណុច​ខឿន​តា​កៅ ស្ថិត​ក្នុង​ឃុំ​តា​ខៀន ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ក្រុម​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ​ចាប់ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាលពី​វេលា​ម៉ោង​០៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​មាន​គោល​បំណង​រ​កកាប់​ឈើ​គ្រ​ញួ​ង​នៅ​ទឹកដី​ថៃ​ចំណុច​ខឿន​តា​កៅ ស្ថិត​ក្នុង​ឃុំ​តា​ខៀន ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។

ស្ត្រី​ខ្មែរ​ដែល​ក្រុម​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ឡ​ន សម្បត្តិ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ភ្លុក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​កងវរសេនាតូច​លេខ​៧០២ ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​វិញ​ ។

ស្ត្រី​ខ្មែរ​ដែល​ឆ្លង​ដែន​សុខ​ច្បាប់​រូប​នេះ​បាន​រៀបរាប់​ថា នៅ​ក្នុងស្រុក​ដោយ​រក​ការងារ​ពុំ​បាន​ហើយ​ក្រីក្រ​ទៀត​ទើប​សម្រេចចិត្ត​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដោយ​មាន​គោលបំណងរ​កកាប់​ឈើ​គ្រ​ញួ​ង​យក​មក​លក់ដូរ​ដើម្បី​បាន​លុយ​ដោះស្រាយ​ចិញ្ចឹមជីវិត​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន ។

ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ស្ត្រី​ខ្មែរ​ដែល​ឆ្លង​ដែន​ខុសច្បាប់​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​នឹង​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ