ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​លួច​បូម​ប្រេង ហើយ​ទុ​ស្សេ​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូម​ឆេះ​កា​រ៉ា​ស់​សាំងតែម្ដង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា ស្ថិត​ក្នុងភូមិ​ទួល​ខ្លុង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់…

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា ស្ថិត​ក្នុងភូមិ​ទួល​ខ្លុង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ បង្ក​ឲ្យ​ឆាបឆេះ​បន្ទប់​ម៉ាត​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ឈ្មោះ ហេង ហាក់​ហ៊ុយ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ខ្វាវ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា បន្ទប់​ម៉ាត​ដែល​ខូចខាត​រួម​មាន បន្ទប់​ម៉ាត​ទំហំ​១២​ម៉ែត្រ x ៥​ម៉ែត្រ (​ខូចខាត​៧០​ភាគរយ​) រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង តុ​ឈើ​២ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ស្នងការដ្ឋាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្រាំកក់ ចុះ​អន្តរាគមន៍​ពន្លត់​បាន​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង (​រថយន្ត​ខេត្ត​២​គ្រឿង​-​ស្រុក​ត្រាំកក់​១​គ្រឿង​) ប្រើ​ទឹក​អស់​ចំនួន​៣​រថយន្ត ទើប​ពន្លត់​បានជា​ស្ថាពរ ។

មូលហេតុ​បណ្ដាល​មក​ពី​កម្មករ​លួច​បូម​ប្រេង ហើយ​ក៏​ទុ​ស្សេ​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូម បណ្ដាល​ឱ្យ​ឆាបឆេះ​តែ​ម្ដង ។ នៅ​ភូមិ​ខាងលើ​កាល​យប់​ថ្ងែ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​ទៅ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​១​ខ្នង ឈើ​លើ​ថ្ម​ក្រោម ត្រូវ​ភ្លើង​ឆះ​អស់​គ្មាន​សល់ ដោយ​ឆេះ​បំផ្លាញ​អស់​ទ្រ​ព​សម្បត្តិ​មួយ​ចំនួន​ធំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ