ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ទំពាំងបាយជូរ​មាន​ប្រយោជន៍ដល់​បេះដូង​ដូច​ស្រាក្រហម​ដែរ​ឬទេ?

6 ឆ្នាំ មុន

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទឹក​ទំពាំងបាយជូរ​ផ្តល់​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​បេះដូង ដូច​គ្នា​ទៅ​នឹង​ស្រា​ពណ៌​ក្រហម​ដែល​អត្ថ​ប្រយោជន៍​​ទាំងនោះ​មាន​ដូច​ជា​៖ •​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កកឈាម​ក្នុង​សរសៃឈាម •​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ •​ជួយ​ការពារ​ការ​ខូចខាត​សរសៃឈាម​ក្នុង​បេះដូង •​ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​អ្នកមាន​សុខភាព​ល្អ ។ ផ្លែ​ទំពាំងបាយជូរ សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម…

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទឹក​ទំពាំងបាយជូរ​ផ្តល់​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​បេះដូង ដូច​គ្នា​ទៅ​នឹង​ស្រា​ពណ៌​ក្រហម​ដែល​អត្ថ​ប្រយោជន៍​​ទាំងនោះ​មាន​ដូច​ជា​៖

•​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កកឈាម​ក្នុង​សរសៃឈាម
•​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់
•​ជួយ​ការពារ​ការ​ខូចខាត​សរសៃឈាម​ក្នុង​បេះដូង
•​ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​អ្នកមាន​សុខភាព​ល្អ ។

ផ្លែ​ទំពាំងបាយជូរ សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការពារ​សុខ​​ភាព​អ្នក ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ ត្រូវ​បាន​រក​ឃើញ​ជា​ចម្បង​នៅ​ក្នុង​សម្បក ដើម ស្លឹក និង​គ្រាប់​របស់​ទំពាំងបាយជូរ​។ ចំនួន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែ​ទំពាំងបាយជូរ អាស្រ័យ​លើ​កត្តា​ជា​ច្រើន រួម​ទាំង​ប្រភេទ​នៃ​ទំពាំងបាយជូរ​ប្រភព​ដែល​វា​ដុះ និង​វិធីសាស្ត្រ​ក្នុង​ការ​ដាំ​វា ។

ផ្លែ​ទំពាំងបាយជូរ​ក្រហម និង​ពណ៌​ស្វាយ​ក្រមៅ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាង​ទំពាំងបាយជូរ​ពណ៌​ស ឬ​ពណ៌​បៃតង ។ ដូច​គ្នា​នេះ​ដែរ​កម្រិត​នៃ​ការ​ប្រឆាំង​អុកស៊ីត​កម្ម​សម្បូរ​នៅ​ក្នុង​ស្រាក្រហម​ផង​ដែរ ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ទុក​ផង​ដែរ​ថា អ្នក​គួរ​បរិភោគ​ផ្លែ​ទំពាំងបាយជូរ​ទាំងមូល​ជា​ជាង​ការ​ទទួល​ទឹក​ទំពាំងបាយជូរ​ជា​ប្រចាំ ។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ផ្លែ​ទំពាំងបាយជូរ​ទាំងមូល​ផ្តល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាង​ទឹក​ទំពាំងបាយជូរ និង​ស្រាក្រហម ប៉ុន្តែ​ទឹក​ទំពាំងបាយជូរ ក៏​ចាត់ទុកជា​អាហារ​ជាតិ​សរសៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ