ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3​ចំណុច​គួរ​យកចិត្តទុកដាក់ ពេល​កំពុង​បើកបរ​រថយន្ដ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្វីបើ​ការ​បើកបរ​ជា​សកម្មភាព​ធម្មតា​រាល់ថ្ងៃ តែ​វា​អាច​នឹង​មាន​គ្រោះ ថ្នាក់ ប្រសិនបើ​អ្នកបើកបរ​មិន​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​ទៅ​លើ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន ។ ជាមួយ​គ្នា​នេះ អ្នកបើកបរ​ក៏​បាត់បង់​ម្ចាស់​ការ​ផង​ដែរ ប្រសិនជា​ត្រូវ​បាន​រំខាន​ដោយ​អ្នក​រួម​ដំណើរ…

រាជធានី​ភ្នំពេញ ៖ ថ្វីបើ​ការ​បើកបរ​ជា​សកម្មភាព​ធម្មតា​រាល់ថ្ងៃ តែ​វា​អាច​នឹង​មាន​គ្រោះ ថ្នាក់ ប្រសិនបើ​អ្នកបើកបរ​មិន​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​ទៅ​លើ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន ។ ជាមួយ​គ្នា​នេះ អ្នកបើកបរ​ក៏​បាត់បង់​ម្ចាស់​ការ​ផង​ដែរ ប្រសិនជា​ត្រូវ​បាន​រំខាន​ដោយ​អ្នក​រួម​ដំណើរ ឬ​ទូរស័ព្ទ ។

អ្នកបើកបរ​ដែល​មានបទពិសោធន៍​ជាង​២០​ឆ្នាំ លោក មឿ​ន គឹ​ម​ស្រៀ​ន បាន​ប្រាប់​ពី​ចំណុច​ល្អ​ៗ៣​ចំណុច ដើម្បី​ឲ្យ​ការ​បើកបរ​របស់​លោក​អ្នក​ប្រកបដោយ​សុវត្ថិភាព ។

លោក​និយាយ​ថា ការ​បើកបរ​រថយន្ដ មើលទៅ​ពិតជា​ធម្មតា តែបើ​យើង​ប្រហែស​តែ​បន្ដិច គ្រោះថ្នាក់​អាច​នឹង​កើត​មាន​ឡើង ។ ដូច្នេះ បន្ទាប់​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ជា​អាទិភាព​ហើយ អ្នកបើកបរ​ក៏​ត្រូវ​ដឹង​ដែរ​ពី​ចំណុច​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ផង​ដែរ ។

ដើម្បី​សុវត្ថិភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ លោក​ថា ៖« យើង​គួរ​យកចិត្តទុកដាក់​ទៅ​លើ​៣​ចំណុច​ដូច​ជា ពិនិត្យ​រថយន្ដ មុន​ពេល​ចេញដំណើរ​, ការ​ជជែក​រំខាន​ពី​អ្នក​រួម​ដំណើរ និង​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក ពេល​កំពុង​បើកបរ »​។

លោក​បាន​ពន្យល់​ថា ៖« មុន​ពេល​ចេញដំណើរ យើង​ត្រូវ​រៀបចំ​សម្ភារ​នៅ​ក្នុង​រថយន្ដ​ឲ្យ​រៀបរយ ដោយសារ​សម្ភារ​ខ្លះ​អាច​រអិល​ឬ​វិល​ទៅ​ជាប់​នឹង​ហ្គែ​៊​រ ឬ​ហ្វ្រាំង ដូច​ជា គ្រឿង​កំប៉ុង និង​ដប​ទឹក​សុទ្ធ​ជាដើម ជា​ពិសេស​រថយន្ដ​គ្រួសារ​ដែល​មាន​សមាជិក​កូន​តូច ។ ជាមួយ​គ្នា​នេះ ត្រូវ​ធានា​ថា​សម្ភារ​ទាំងនោះ​រក្សា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ចៀសវាង​ធ្លាក់​នៅ​ពេល​កំពុង​បើកបរ ។

លោក​បន្ដ​ថា អ្នកបើកបរ​ក៏​ត្រូវ​ពិនិត្យ​កញ្ចក់​ផង​ដែរ ប្រសិនបើ​អ្នក​ធ្លាប់​ឲ្យ​រថយន្ដ​ទៅ​មិត្តភក្តិ​ខ្ចី ព្រោះ​អ្នក​ផ្សេង​អាច​កំណត់​ទីតាំង​កញ្ចក់​ដើម្បី​តម្រូវ​តាម​ស្ថានភាព​របស់​គេ​។ ប្រ​សិន​មិន​បាន​ពិនិត្យ​ឡើង​វិញ​ទេ អ្នក​អាច​នឹង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ ដោយសារ​មើល​មិនឃើញ​។ ដូច្នេះ មុន​ពេល​ចេញដំណើរ ត្រូវ​ប្រាកដ​ថា​អ្នក​អាច​មើល​តាម​កញ្ចក់​ឃើញ​គ្រប់គ្រាន់ ។ ទន្ទឹម​នឹង​នេះ ក្នុងអំឡុងពេល​កំពុង​បើកបរ អ្នក​ត្រូវ​ឧស្សាហ៍​មើល​សកម្មភាព​តាម​កញ្ចក់​ដើម្បី​ដឹង​ថា មាន​អ្វីខ្លះ​ដែល​កំពុង​កើតឡើង​នៅ​ជុំវិញ​រថយន្ដ​។

លោក​ថា ៖« ការ​សម្លឹង​មើល​នេះ ក៏​ជួយ​ឲ្យ​យើង​បើកបរ​មិន​ភ្ញាក់ស្មារតី​នៅ​ពេល​មាន​អ្វី​ឆ្លងកាត់ ដូច​ជា​អ្នក​ថ្មើរជើង ឬ​រថយន្ដ​ផ្សេង​ទៀត​ជាដើម ។ ជាមួយ​គ្នា​នេះ មុន​ពេល​ប្ដូរ​ទិស ឬ​គន្លង​ផ្លូវ យើង​ត្រូវ​សម្លឹង​មើល​កញ្ចក់​ជា​និច្ច ដើម្បី​ប្រាកដ​ថា គ្មាន​ឧបសគ្គ​នៅ​ក្បែរ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ »​។

អ្នកបើកបរ​រូប​នេះ​បន្ដ​ថា ខណៈ​កំពុង​ផ្ដោតអារម្មណ៍​លើ​ស្ថានភាព​ផ្លូវ អ្នកបើកបរ​ត្រូវ​សម្លឹង​មើល​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​ផ្លូវ ហើយ​រក្សា​សុវត្ថិភាព​របស់​ពួក​គេ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ អ្នក​ត្រូវ​ដឹង​ពី​ស្ថានភាព​នៅ​ជុំវិញ​ខ្លួន ដែល​គិត​ថា​វា​នឹង​អាច​កើនឡើង ។
ទោះជា​យ៉ាងនេះ​ក្ដី លោក​ថា អ្នកបើកបរ​អាច​បែក​អារម្មណ៍ ឬ​បាត់​ម្ចាស់​ការ​លើ​ខ្លួនឯង​ដែរ ប្រ​សិន​មានការ​ជជែក​រំខាន​ពី​អ្នក​រួម​ដំណើរ ដែល​រារាំង​អ្នក​មិន​ឲ្យ​ប្រតិកម្ម​ជាមួយ​ឧបសគ្គ​នឹង​កើតឡើង​នៅ​ខាង​មុខ ហើយ​ប្រសិនបើ​អ្នក​រួម​ដំណើរ​សន្ទនា​រហូត​ដល់​នាំ​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ​ឬ​ខឹង​ទៀត​នោះ ត្រូវ​រង់ចាំ​រហូត​ដល់​អ្នក​ឈប់ ឬ​ចត​រថយន្ដ​ដោយ​សុវត្ថិភាព​សិន ដោយសារ​ការ​មាន​អារម្មណ៍មិនល្អ ធ្វើ​ឲ្យ​អ្នកបើកបរ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព ។

យ៉ាងណា​ក៏​ដោយ លោក​ថា ៖« អ្វី​ដែល​សំខាន់​នោះ ចូរ​ប្រាប់​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ដ​ថា ខ្ញុំ​កំពុង​បើកបរ ។ ការ​និយាយ​ដូច្នេះ អ្នក​ដទៃ​នឹង​មិន​រំខាន ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​យើង​ទេ »​។

លោក​គឹ​ម​ស្រៀ​ង​បន្ដ​ថា ជា​ទូទៅ អ្នកបើកបរ​តែងតែ​ចាក់​បទ​ចម្រៀង ឬ​ស្ដាប់​វិទ្យុ​ពេល​ផង​ដែរ ប៉ុន្ដែ​ដើម្បី​ធានា​ពី​ការ​រំខាន ចូរ​កុំ​ផ្លាស់​ប្តូរ​ប៉ុស្ដិ៍ ឬ​ឌី​ស​ចម្រៀង​ញឹកញាប់​ពេក ។ លោក​ថា ៖« ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​អ្នកបើកបរ​បាត់​ការ​ផ្ដោតអារម្មណ៍​លើ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន » ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ