ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចនាយករដ្ឋ​មន្ត្រី​អញ្ជើញ​​ទៅពិនិត្យ​ការសាងសង់ព្រះមេរុទីថ្វាយ​ព្រះភ្លើង​ដល់ព្រះ​បរមរតនកោដ្ឋ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​១៨ ធ្នូ ២០១២ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បានអញ្ជើញ​ទៅពិនិត្យ​​ការសាងសង់​​ព្រះមេរុ ដោយ​មាន​ការ​​អម​ដំណើរ​​ដោយសម្តេច​​គង់ សំអុល ​ឧប​នាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រីព្រះ​បរមរាជវាំង ​លោកឧប​នាយករដ្ឋមន្ត្រី​​ញឹក ប៊ុនឆៃ ​លោកឧបនាយក​រដ្ឋ​មន្ត្រីកែ គឹមយ៉ាន លោក​កែប ជុតិមា ​អភិបាល​រាជធានីភ្នំពេញ និងមន្ត្រី​អ្នកមុខ​

រាជធានីភ្នំពេញ​ ៖ កាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​១៨ ធ្នូ ២០១២ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បានអញ្ជើញ​ទៅពិនិត្យ​​ការសាងសង់​​ព្រះមេរុ ដោយ​មាន​ការ​​អម​ដំណើរ​​ដោយសម្តេច​​គង់ សំអុល ​ឧប​នាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រីព្រះ​បរមរាជវាំង ​លោកឧប​នាយករដ្ឋមន្ត្រី​​ញឹក ប៊ុនឆៃ ​លោកឧបនាយក​រដ្ឋ​មន្ត្រីកែ គឹមយ៉ាន លោក​កែប ជុតិមា ​អភិបាល​រាជធានីភ្នំពេញ និងមន្ត្រី​អ្នកមុខ​អ្នកការ​ជាច្រើនរូបទៀត ដើម្បី​រៀបរយ​ថ្វាយព្រះ​ភ្លើង​ដល់​ព្រះ​បរម​រតនកោដ្ឋ (ព្រះមហាវីរក្សត្រ) នា​ពេល​ខាង​មុខនេះ ។

​សម្តេចតេជោ​​បានប្រសាសន៍​​ទៅកាន់​អ្នកកាសែត​ថា ការ​ចុះ​​​ផ្សាយ​នៅ​ក្នុងកាសែត​​ខេមបូឌា ដេលី ដោយ​ដកស្រស់សម្តីព្រះ​អង្គម្ចាស់ ​ធម្មិកោថា ការ​សាង​​សង់ព្រះមេរុ​គ្រោង​ចំណាយ​​៥លានដុល្លារអាមេរិកនោះ​ មិនពិតទេ ។ ​សម្តេច​បាន​មានប្រសាសន៍​​បញ្ជាក់ថា ​ការសាង​សង់​នេះរដ្ឋាភិបាលចំណាយ​ប្រមាណ​ក្រោម​១,២លានដុល្លារ ហើយអ្នកដែលនិយាយ​ថា ចំណាយ​៥លាន​ដុ​ល្លារនោះ ជាការប្រមាថដល់​ព្រះបរម​សព, ​ព្រះមហាក្សត្រ​ និងព្រះ​​វររាជមាតា​ជាតិ​ខ្មែរ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕