ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ Adempas ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ឡើង​សម្ពាធ​ឈាម​នៅ​សួត

6 ឆ្នាំ មុន

ថ្នាំ Adempas (riociguat) ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក ដើម្បី​ព្យាបាល​ប្រភេទ​២​នៃ​ជំងឺលើសឈាម​នៅ​នឹង​សួត ដែល​ត្រូវ​បាន​សម្គាល់​ដោយ សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅ​ក្នុង​សរសៃឈាម​សួត ។ រដ្ឋបាល​ចំណីអាហារ…

ថ្នាំ Adempas (riociguat) ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក ដើម្បី​ព្យាបាល​ប្រភេទ​២​នៃ​ជំងឺលើសឈាម​នៅ​នឹង​សួត ដែល​ត្រូវ​បាន​សម្គាល់​ដោយ សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅ​ក្នុង​សរសៃឈាម​សួត ។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កបាន​និយាយ​ថា ជំងឺ​រ៉ាំរ៉ៃ​នេះ​ជា​ជំងឺ​ដែល​ឲ្យ​បេះដូង​ធ្វើការ​ខ្លាំង​ជាង​ធម្មតា ហើយ​អាច​នាំ​ឲ្យ​ស្លាប់ ឬ​តម្រូវ​ឲ្យ​មានការ​ប្តូរ​សួត​តែ​ម្តង ។
ថ្នាំ Adempas ដែល​ជា​ថ្នាំ​ក្នុង​ចំនោម​ថ្នាំ soluble guanylate cyclase stimulators, ធ្វើ​ឲ្យ​សរសៃឈាម​រលា ។ នេះ​បង្កើន​លំហូរ​ឈាម និង​បន្ថយ​សម្ពាធ​ឈាម ។
ផល​រំខាន​ទូទៅ​បំផុត​នៃ​ថ្នាំ​នេះ​រួម​មាន ឈឺក្បាល​,​វិលមុខ​,​មិន​រំលាយ​អាហារ​,​ហើម​, ចង្អោរ និង​ក្អួត ។

ស្លាក​សញ្ញា​នៃ​ថ្នាំ Adempas នេះ​រួម​មាន កប​ម្រាម​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ។ ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ ដែល​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ