ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ចាញ់បោក​ក្រុមហ៊ុន​EBC គ្រោង​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ការ​វិនិយោគទុន​ប្រាក់ របស់​ក្រុមហ៊ុន​(EBC) ប្រមាណ​៥០​នាក់ ដែល​អះអាង​ថា មក​ពី​ខេត្ត​ចំនួន​៤​បាន​មក​ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោង​ឡើង​ទៅ​រាជធានី​ភ្នំពេញ…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ការ​វិនិយោគទុន​ប្រាក់ របស់​ក្រុមហ៊ុន​(EBC) ប្រមាណ​៥០​នាក់ ដែល​អះអាង​ថា មក​ពី​ខេត្ត​ចំនួន​៤​បាន​មក​ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោង​ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​សម្ដេច តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​។ លោក អ៊ុំ ស មក​ពី​ស្រុក​សំឡូត បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល មាន​កាន់​បដា​សរសេរ​ខ្លឹមសារ​នានា​ផង ហើយ​មក​ប្រមូលផ្ដុំ​គ្នា​នេះ មាន​មក​ពី​ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។ លោក​និយាយ​ថា ពួក​គាត់​មក​ជួបជុំ​គ្នា​នេះ​ក្នុង​បំណង​ពិភាក្សា​គ្នា អំពី​គម្រោង​ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ រឿង​លុយ ដែល​ពួក​ខ្លួន​ចាញ់បោក​ក្រុមហ៊ុន EBC ម្នាក់​ៗ​រាប់​ម៉ឺន​ដុល្លា​។

បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម អ្នក​ចាញ់បោក​ក្រុមហ៊ុន EBC ទាំងនេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ចាញ់កល​ក្រុមហ៊ុន​នេះ ដោយសារ​តែ ភ្នាក់ងារ​របស់​ក្រុមហ៊ុន​អះអាង​ថា ក្រុមហ៊ុន​EBC មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងមហាផ្ទៃ ក្នុង​ការ​រកស៊ី​បណ្ដាក់ទុន​លុយ​ដែល​ផ្ដល់​ការ​ប្រាក់​ខ្ពស់​រហូត​ដល់​ទៅ​១០% លើស​ពី​ការ​ប្រាក់​នៅ​ធនាគារ​។ ក្រុម​នេះ​បាន​ប្រាប់​ថា ដោយសារ​តែ​ក្រុម​ហ៊ុម​ផ្ដល់​ការ​ប្រាក់​ខ្ពស់​ដូច្នេះ​ហើយ ទើប​ពួក​គាត់​សម្រេចចិត្ត វេច​លុយ យក​ទៅ​បណ្ដាក់ទុន​ជាមួយ​ក្រុមហ៊ុន តែ​អ្នកខ្លះ​មិន​ទាន់​ទទួល​បានការ​ប្រាក់​ផង ស្រាប់តែ​ក្រុមហ៊ុន​វេច​បង្វិច​រត់​ចោល ហើយ​មេ​ៗ​បាន​គេចខ្លួន​បាត់​អស់ ធ្វើ​ឲ្យ​ពួក​គាត់​ជំពាក់ បំណុល​គេ​គ្រប់​ទីកន្លែង​។

 ជា​ពិសេស​ជំពាក់​បំណុល​ធនាគារ ដែល​ពួក​គេ​យក​ប្លង់​ដី​ទៅ​បញ្ចាំ ដើម្បី​យក​លុយ​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​EBC ព្រោះតែ​ចង់បាន​ការ​ប្រាក់​ខ្ពស់​។ ជាមួយនឹង​ការ​ជួបជុំ​នេះ ក្រុម​អ្នក​ចាញ់បោក​ក្រុមហ៊ុន​EBC បាន​បង្ហើប​ប្រាប់​ថា ក្រុម​អ្នក​ចាញ់បោក EBC នៅ​ទូ​ទាំង​ប្រទេស​រាប់​ម៉ឺន​នាក់ អាច​នឹង​លើកគ្នា​ទៅ​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន ឲ្យ​ជួយ​រក​ដំណោះ​ជាមួយ​ក្រុមហ៊ុន​EBC​។ ពួក​គេ​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​ក្រុម​អ្នក​ចាញ់បោក​ក្រុមហ៊ុន​EBC​ទូ​ទាំង​ប្រទេស កំពុង​ជួបជុំ​ពិភាក្សា គ្នា​រៀបចំ​គម្រោង ដើម្បី​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ហើយ​៕


https://youtu.be/kSzTc7iOATo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ