ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាស​ពី​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ប្រកាស​បន្ថែម​ពី​ព័ត៌មាន​លម្អិត​នៃ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចាស់​ទ្រុឌទ្រោម​របស់​សហ​រដ្ឋ​អាមេរិក ដែល​មាន​តម្លៃ​ដល់​ទៅ​១,៥​ទ្រី​លាន​ដុល្លារ​ឯណោះ ។ ឧត្តមមន្ត្រី​ក្នុង White…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ប្រកាស​បន្ថែម​ពី​ព័ត៌មាន​លម្អិត​នៃ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចាស់​ទ្រុឌទ្រោម​របស់​សហ​រដ្ឋ​អាមេរិក ដែល​មាន​តម្លៃ​ដល់​ទៅ​១,៥​ទ្រី​លាន​ដុល្លារ​ឯណោះ ។

ឧត្តមមន្ត្រី​ក្នុង White House និយាយ​ថា ថវិកា​សម្រាប់​គម្រោង​នេះ​រួម​មាន ២០០​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​ជួសជុល​ផ្លូវថ្នល់ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ផ្សេង​ទៀត ។ ក្រោម​សំណើ​នេះ វិនិយោគិន​រដ្ឋ និង​ឯកជន​នឹង​ចូលរួម​ក្នុង​ការ​វិនិយោគ​ប្រមាណ​១,៣​ទ្រី​លាន​ដុល្លារ​បន្ថែម​ទៀត ។

លោក​ត្រាំ បាន​សន្យា​ថា នឹង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​អា​មេ​រិ​ក ហើយ​ប្រកាស​ពី​គម្រោង​តម្លៃ​១,៥​ទ្រី​លាន​ដុល្លារ​ផង​ដែរ​កាលពី​ខែ​មុន ។

ឧត្តមមន្ត្រី​ក្នុង White House ថ្លែង​ថា ៖« ហេដ្ឋារចនាសម្ព័ន្ធ គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​អា​មេ​រិ​ក ។ ភាព​ជោគជ័យ​ជា​ច្រើន​របស់​យើង គឺជា​លទ្ធផល​នៃ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​យើង​មាន​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ប្រព័ន្ធ​បច្ចុប្បន្ន​នេះ​បាន​ខូចខាត​ហើយ ។ យើង​មិន​បាន​វិនិយោគ​គ្រប់គ្រាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេ ។ ទោះជា​មាន​ថវិកា​គ្រប់គ្រាន់​ក្តី ក៏​យើង​ត្រូវការ​រយៈពេល​ដល់​ទៅ​១០​ឆ្នាំ​ដែរ ទើប​អាច​សាងសង់​បាន » ។

សភាជាតិ​នឹង​ចរចា​ពី​សំណើ​នេះ ហើយ​លោក​ត្រាំ នឹង​កោះហៅ​តំណាងរាស្ត្រ​ពី​គណ​បក្ស​ទាំង​ពីរ​មក​ជួប​គ្នា​ក្នុង White House នា​ថ្ងៃ​ពុធ​ខាង​មុខ ។ ពួក​គេ​អាច​នឹង​សួរ​លោក​ត្រាំ​ថា តើ​ថវិកា​ទាំងនេះ​បាន​មកពីណា ? ព្រោះតែ​ការ​សម្រេចចិត្ត​លើ​ពន្ធ និង​ការ​ចំណាយ​របស់​សភា​នឹង​មាន​ឱនភាព ។

គណៈកម្មាធិការ​រ៉ាប់រង​ថវិកា​សហព័ន្ធ​ព្យាករ​ថា គម្រោង​ចំណាយ​ដែល​បាន​សម្រេច​ដោយ​សភា​កាលពី​ស​ប្តា​ហ៍​មុន អាច​នឹង​បង្កើន​ឱនភាព​ដល់​ទៅ​៤២០​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។ រដ្ឋាភិបាល​លោក​ត្រាំ និយាយ​ថា ថវិកា​ទាំងនេះ​នឹង​មាន​ប្រភព​ពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​កម្មវិធី​ផ្សេង​ទៀត ។

ទោះជា​យ៉ាងណា អ្នកជំនាញ​ព្រមាន​ថា ការ​ខូចខាត​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​ប្រព័ន្ធ​ផ្លូវអាកាស អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ