ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ព្រៃវែង​នេះ គឺជា​ផ្សារ​ទី​១​ហើយ​ដែល​ល្អ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទំនិញ នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន ក្នុង​ផ្សារ​ព្រៃវែង តែ​ជា​លទ្ធផល…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទំនិញ នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន ក្នុង​ផ្សារ​ព្រៃវែង តែ​ជា​លទ្ធផល គឺ​ពុំ​បាន​រក​ឃើញ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់ ឬ​ចំណីអាហារ​ដែល​មាន​ដាក់​លាយ​សារធាតុ​គីមី​នោះ​ឡើយ ។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​របស់​លោក​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​ស្តង់​អាជីវករ​ចំនួន​១៨​ស្តង់ តែ​ពុំ​បាន​រក​ឃើញ​ទំនិញ​ដែល​ខូចគុណភាព​នោះ​ទេ ជាមួយ​គ្នា​នេះ​ក៏​បាន​ធ្វើតេស្ត​បឋម លើ​សំណាក​ចំនួន​៥​គំរូ​ដូច​ជា មឹក បង្គារ ជ្រក់ស្ពៃ សរសៃ​គុយទាវ និង​បាញ់​កាញ់​ផង​ដែរ ប៉ុន្តែ​ចំណីអាហារ​ទាំងនោះ គឺ​សុទ្ធតែ​ពុំ​មាន​ដាក់​លាយ​សារធាតុ​គីមី​ទាំងអស់ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ថា ផ្សារ​ព្រៃវែង​នេះ គឺជា​ផ្សារ​ទី​១​ហើយ នៅ​ក្នុង​ចំណោម​ផ្សារ​ទាំងអស់​នៅ​ក្នុង​ខេត្តព្រៃវែង ដែល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​រក​ពុំ​ឃើញ​មាន ដាក់​លក់ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែល​មិន​មាន​ដាក់​លាយ​សារធាតុ​គីមី​នោះ គឺ​ខុស​ប្លែក​ពី​ពេល​មុន​ៗ​ដែល​មន្ត្រី​កាំកុងត្រូល​ធ្លាប់​ចុះ​ពិនិត្យ​ក្នុង​ផ្សារ តែងតែបាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែល​ដាក់​លាយ​សារធាតុ​គីមី ដែល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា បងប្អូន​ក្រុម​អាជីវករ​ក្នុង​ផ្សារ​ព្រៃវែង​ទាំងអស់ បាន​យល់​ច្បាស់ ហើយ​អំពី​ផល​ប៉ះពាល់​នៃ​ទំនិញ និង​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ ចំពោះ​សុខភាព​របស់​អ្នក​បរិភោគ ។

ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃវែង​ឯណោះ​វិញ ក៏​បាន​បង្ហាញ​នូវ​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ផង​ដែរ នៅ​ពេល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ ហើយ​រក​ឃើញ​ថា ទំនិញ និង​ចំណីអាហារ​ទាំងអស់ ដែល​អាជីវករ​ក្នុង​ផ្សារ​ព្រៃវែង​ដាក់​លក់ សុទ្ធតែ​មានគុណ​ភាព និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ដែល​ជា​អ្នក​បរិភោគ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ