ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ដ៏​កម្រ​តំណាង​ឱ្យ​ប្រទេស​វិះ​នឹង​ក្លាយជា​អាហារ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សត្វ​ស្លាប​ដ៏​កម្រ​ក ត្រ​យ៉ង​យក្ស​មួយ​ក្បាល ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​។ ពួក​វា​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តិចតួច​នៅ​ក្នុង​ប្រទេស​ឡាវ​។…

ខេត្តស្ទឹងត្រែង ៖ សត្វ​ស្លាប​ដ៏​កម្រ​ក ត្រ​យ៉ង​យក្ស​មួយ​ក្បាល ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​។ ពួក​វា​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តិចតួច​នៅ​ក្នុង​ប្រទេស​ឡាវ​។

សត្វ​ត្រ​យ៉ង​យក្ស​ពេញវ័យ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​តែ​ជិត​២០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក ក្នុង​នោះ​ដែរ​ប្រមាណ​៩៩%​នៃ​ចំនួន​នេះ មាន​វត្តមាន​រស់នៅ​ក្នុង​កម្ពុជា​ដែល​នាំ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដ៏​សំខាន់​បំផុត​នៅ​លើ​ពិភពលោក ដើម្បី​អភិ​រក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​។ ហើយ​សត្វ​ត្រ​យ៉ង​យក្ស​១​ក្បាល​ត្រូវ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ប្រគល់​​ជូន​អង្គការ​អភិរក្ស​សត្វព្រៃ ACCB ខណៈ​ទិញ​ពី​អ្នក​ភូមិ​ក្បែរ​ព្រំដែន​ឡាវ​ក្នុង​តម្លៃ​៤​ម៉ឺន​រៀល​។

លោក ហួត វុ​ទ្ធា​រ៉ា ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ប្រចាំ​ខេត្ត​ឱ្យ​ដឹង​ថា គ្រា​ដែល​នាំ​ភ្ញៀវ​ទៅ​កាន់​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ថ្ងៃ​ទី​០៧ កុម្ភៈ ក៏​ប្រទះ​ឃើញ​សត្វ​ត្រ​យ៉ង​យក្ស​មួយ​ក្បាល​គ្រុង​នៅ​ក្រោមផ្ទះ​អ្នក​ភូមិ​បំរុង​កាប់​ស៊ី ខណៈនោះ​ក៏​សុំ​ទិញ​ដើម្បី​យក​ទៅ​លែង​ក្នុង​ព្រៃ​លិច​ទឹក​។ បន្ទាប់​ពី​យក​ទៅ​លែង​នៅ​តំបន់​រាំ​សារ​តាម​ដង​ទន្លេមេគង្គ សត្វ​ស្លាប​ដ៏​កម្រ​នោះ​ហើរ​មិន​បាន​១៥​ម៉ែត្រ​ផង ក៏​ធ្លាក់​ចូល​ទឹកទន្លេ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ រួម​និង​រូប​គាត់​ធ្វើការ​សង្គ្រោះ​ទាន់​ពេល​។

ក្រោយមក​លោក​ក៏​រាយការណ៍​ទៅ​ប្រធាន​ឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម​សារ ដើម្បី​នាំ​យក​សត្វ​ត្រ​យ៉ង​យក្ស​នេះ​មក​កាន់​ខេត្តស្ទឹងត្រែង​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ក៏​ជូនដំណឹង​ទៅ​អង្គការ WWF នៅ​ខេត្ត​ក្រចះ ហើយ​អង្គការ​ក៏​រាយការណ៍​បន្ត​ទៅ​កាន់​អង្គការ ACCB ដែល​មាន​វេជ្ជបណ្ឌិត​ផ្នែក​សត្វ​មក​ជាមួយ​ផង​ដែរ ដើម្បី​ទទួលយក​សត្វ​ត្រ​យ៉ង​យក្ស​នេះ​ទៅ​សង្គ្រោះ​នៅ​ខេត្ត​សៀម​រាម​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៩ កុម្ភៈ ។

ចំណែកឯ​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​សត្វ​ត្រ​យ៉ង​យក្ស​នោះ​រក​ឃើញ​ថា បាក់​ស្លាប​ឆ្វេង និង​ម​សុខភាព​មិនសូវ​ល្អ ហើយ​ត្រូវ​នាំ​ទៅ​ថត ពិនិត្យ​ឈាម​រក​មូលហេតុ ដើម្បី​ធ្វើការ​ព្យាបាល​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ