ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឈុំ​ផ​ន​ប្រទេស​ថៃ​ចាប់​ពលករ​ខ្មែរ​និង​ភូមា​ជិត​៣០​នាក់​ទៀត​ហើយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ និង​ភូមា​២៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឈុំ​ផ​ន ប្រទេស​ថៃ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​មួយ​កន្លែង ខណៈ​កំពុង​ស្នាក់​នៅ និង​ធ្វើការ​ជា​កម្មករ​សំណង់​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ និង​ភូមា​២៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឈុំ​ផ​ន ប្រទេស​ថៃ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​មួយ​កន្លែង ខណៈ​កំពុង​ស្នាក់​នៅ និង​ធ្វើការ​ជា​កម្មករ​សំណង់​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ចោទ​ថា ស្នាក់​នៅ និង​ធ្វើការ​គ្មាន​លិខិត​អនុ​ញ្ញ​ត នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​របស់​ថៃ​មួយ ។


ការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ភូមា​ទាំងអស់​ខាងលើ​ធ្វើ​ឡើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៃ​ទីរួមខេត្ត​ឈុំ​ផ​ន​ហើយ​ថា ពលករ​ទាំងនេះ​ខ្មែរ​២៥​នាក់ ប្រុស​១៣​នាក់ និង​ស្រី​១២​នាក់ ក្នុង​នោះ​ក៏​មាន​ពលករ​ភូមា​ចំនួន​២​នាក់​ផង​ដែរ ។ ពលករ​មាន​លិខិត​អនុញ្ញាតិ​ពី​មូលដ្ឋាន​របស់​ថៃ​ចំនួន​១៣​នាក់ ហើយ​១១​នាក់​ផ្សេង​ទៀត​មាន​លិខិតអនុញ្ញាត​តែ​ធ្វើការ​ខុស​ថៅកែ និង​ពលករ​ធ្វើការ​គ្មាន​លិខិតអនុញ្ញាត​ចំនួន​៣​នាក់​សមត្ថកិច្ច​យក​ទៅ​សួរនាំ ។

ក្រោយ​សាកសួរ​តាម​រយៈ​អ្នកបកប្រែ​ក្រុម​ពលករ​និយាយ​ថា ពួក​គេ​ចូល​ទៅ​ធ្វើការ​នៅ​ខេត្ត​ឈុំ​ផ​នតា​មរយៈ​ជនជាតិ​ថៃ​ម្នាក់​នៅ​ក្រុង​បាងកក ។ មិន​ត្រឹមតែ​ពលករ​ខ្មែរ និង​ភូមា​នោះ​ទេ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចោទប្រកាន់​ប្រភព​ថា សូ​ម្បី​តែ​ជនជាតិ​ថៃ​ដែល​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ​ក៏​រង​ការ​ចោទ​ពី​សមត្ថកិច្ច​ថៃ​២​ករណី​ផង​ដែរ គឺ​ទទួល​ពលករ​ទៅ​ធ្វើការ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ធ្វើការ និង​ទទួល​ពលករ​ធ្វើការ​មិន​ត្រូវ​តាម​ទីតាំង​កំណត់ទុកក្នុង​លិខិត​អនុ​ញ្ញា​ធ្វើការ ។ ជុំវិញ​ព័ត៌មាន​ខាងលើ​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រ​ទេ​ថៃ​មិន​អាច​ទាកទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ