ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញាសម្រេច​ចោទប្រកាន់​ បុរស​ម្នាក់​ដែល​រួម​ភេទ​តាម​ហ្វេ​ស​ប៊ុ​កហើយ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​ថា លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ដែល​រួម​ភេទ​តាម​ហ្វេ​ស​ប៊ុ​ក…

ខេត្តកណ្ដាល ៖ មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​ថា លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ដែល​រួម​ភេទ​តាម​ហ្វេ​ស​ប៊ុ​ក និង​គំរាម​ទារប្រាក់​ពី​ស្ត្រី​រង​គ្រោះជា​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន​ជាង​៤​ម៉ឺន​ដុល្លារ​ជា​ផ្លូវការ ហើយ​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ និង​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​« គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​អនុវត្ត​ជាក់ស្ដែង​នូវ​ការ​គំរាមកំហែង​» តាម​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទាទោស​ចន្លោះ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។

គួរ​បញ្ជាក់​ថា ជនល្មើស​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ប្លន់​បាន​សម្រេច​គំរាម​ទារប្រាក់​ជា​ថ្នូរ និង​ការ​មិន​បញ្ចេញ​រូប​អាក្រាត​កាយ​ដែល​ស្ត្រី​រង​គ្រោះ​ធ្លាប់​បាន​រួម​ភេទ ជាមួយ​ខ្លួន​តាម Online ពី​ប្រទេស​កូរ៉េ រហូត​សរុប​ទឹកប្រាក់​ដែល​ត្រូវ​ខាតបង់​ជាង​៤​ម៉ឺន​ដុល្លារ ភាគច្រើន​បាន​ផ្ញើ​តាម Wing ។ បន្ទាប់​ពី​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ​នោះ ស្ត្រី​រង​គ្រោះ​បាន​អស់​លទ្ធភាព​រក​ប្រាក់​ផ្ញើ​មក​តាម​ការ​គំរាម​ក៏​ដាច់​ចិត្ត​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ ហើយ​ទម្លាយ​រឿង​ដ៏​ខ្មាស​អៀន​នេះ​ដល់​ក្រុម​គ្រួសារ ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​នគរបាល​ខេត្តកណ្តាល រហូត​បំបែក​ដោយ​ជោគជ័យ និង​តាម​ចាប់​ជន​ដៃដល់​បាន​នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​បាន​រៀបរាប់​ពី​ដំណើររឿង​យ៉ាង​ដូច្នេះ​ថា ករណី​គំរាមកំហែង​កេរ្តិ៍​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ ប៉ុន្តែ​ទើបតែ​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ដែល​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បើក​ការ​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស ។ លុះ​នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​នគរ​បាល​​ជំនាញ​ខេត្តកណ្តាល ក្រោម​ការ​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ បណ្ឌិត នេ​ត សា​វឿ​ន និង​មានការ​សម្រប​សម្រួល​ពី​តំណាង​អយ្យការ​ផង​នោះ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​តាម​ចាប់​ជនល្មើស​បាន​តែ​ម្តង ៕

អត្ថបទពិស្តារ ៖ «ល្បែង​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក​…​ស្រី​ស្រាត​ឱ្យ​ថត​អស់​ជាង​4​ម៉ឺន​ដុល្លារ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ