ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ប្រពន្ធ​មក​ពី​ជូន​បងប្អូន​ឡើង​យន្តហោះ​ត្រូវ​រថយន្ត​បុក​រង​របួស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​នាំ​គ្នា​ជូន​ប្អូនជីដូនមួយ​ឡើង​យន្តហោះ​ទៅ​ប្រទេស​កូរ៉េ លុះ​ត្រលប់​មក​វិញ​មក​ដល់​ជិត​ផ្ទះ​ជួល​ជួប​គ្រោះថ្នាក់​ចរាចរ គឺ​រថយន្ត​បើក​បញ្ច្រាសទិស​ចរាចរណ៍ បណ្ដាល​ឲ្យ​កៀរ​ម៉ូតូ​ដួល ចំណែក​រថយន្ត​បង្ក​បើក​ជ្រុះ​កាង ហើយ​បើក​រត់គេច តែ​សំណាងល្អ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​នឹង​៤០​នាទី…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​នាំ​គ្នា​ជូន​ប្អូនជីដូនមួយ​ឡើង​យន្តហោះ​ទៅ​ប្រទេស​កូរ៉េ លុះ​ត្រលប់​មក​វិញ​មក​ដល់​ជិត​ផ្ទះ​ជួល​ជួប​គ្រោះថ្នាក់​ចរាចរ គឺ​រថយន្ត​បើក​បញ្ច្រាសទិស​ចរាចរណ៍ បណ្ដាល​ឲ្យ​កៀរ​ម៉ូតូ​ដួល ចំណែក​រថយន្ត​បង្ក​បើក​ជ្រុះ​កាង ហើយ​បើក​រត់គេច តែ​សំណាងល្អ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​នឹង​៤០​នាទី ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​QMI ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាក​គា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២U-០៨៧១ បើកបរ​ដោយ​បុរស​ស្ត្រី​២​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជិះ​នៅ​ខាងឆ្វេង​ដៃ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១L-៩៦៤៩ ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ឌុ​ប​គ្នា​មក​ពី​ជូន​បងប្អូន​ជីដូនមួយ​ឡើង​យន្តហោះ​ទៅ​ប្រទេស​កូរ៉េ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មាន​រថយន្ត​បង្ក​១​គ្រឿង បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​ខាងឆ្វេង​ដៃ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ខាង​ផ្លូវ ជាមួយ​ម៉ូតូ​បត់​ឆ្លងផ្លូវ​កៀរ​ម៉ូតូ​រង​គ្រោះ បណ្ដាល​ឱ្យ​ដួល​រង​របួស​ប្រពន្ធ​ធ្ងន់​ជាង​ប្តី ចំណែក​រថយន្ត​ជ្រុះ​កាង​ផ្នែក​ខាង​មុខ​ជាប់​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ​បាន​ព្យាយាម​បើក​រត់គេច ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​រថយន្ត​ពីក្រោយ​រហូត​ដល់​ចំណុច ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ជា​កន្លែង​ដែល​សមត្ថកិច្ច​កំពុង​តែ​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​បុក​គ្នា​មិន​ទាន់​ចប់​ផង​នោះ ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​ដែល​ដេញ​តាម​ពីក្រោយ​បាន​ស្រែក​ឲ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​បង្ក​ខាង​ល​បាន​បុក​ម៉ូតូ ហើយ​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​ហើយ​យក​រថយន្ត​បង្ក​ទៅ​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​ត្រូវ​បាន​បងប្អូន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ជិត​កន្លែង​កើតហេតុ​ផង​ដែរ ទើប​ភាគី​ទាំង​សងខាង​ធ្វើការ​ចរចា​គ្នា​ដោយ​ខាង​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​៤០០​ដុល្លារ តែ​ភាគី​ខាង​រថយន្ត​បង្ក​សុំ​សម្របសម្រួល​សង​ចំនួន​២០០​ដុល្លារ បញ្ចប់​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ