ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពន្លះ​ម៉ូតូ​រង​របួសធ្ងន់​២​នាក់​បញ្ជូន​ដល់​ពេទ្យ​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​មក​សង្គ្រោះ​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​បញ្ជូន​មក​កាន់​មន្ទីរ​ព្យេ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ ប៉ុន្តែ​របួស​ធ្ងន់ធ្ងរ​ពេក​ស្លាប់​ម្នាក់​ទៅ​ហើយ ដោយសារ​តែ​ម៉ូតូ​សង់​ជិះ​លឿន​មក​បុក​ម៉ូតូ​គូប​មូល​ពីក្រោយ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​មក​សង្គ្រោះ​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​បញ្ជូន​មក​កាន់​មន្ទីរ​ព្យេ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ ប៉ុន្តែ​របួស​ធ្ងន់ធ្ងរ​ពេក​ស្លាប់​ម្នាក់​ទៅ​ហើយ ដោយសារ​តែ​ម៉ូតូ​សង់​ជិះ​លឿន​មក​បុក​ម៉ូតូ​គូប​មូល​ពីក្រោយ​យ៉ាង​ពេញទំហឹង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៤៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១​ទៅ​លេខ​-៣២ ចំ​ណុ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

តាម​សម្តី​របស់​នគរបាល​ចរាចរណ៍​ស្រុក​ឱ​រ៉ា​ល់ បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​២​នាក់ ។ នគរបាល​ជំនាញ​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា Cub មូល ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ១A-៨០២៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តែ​ម្នាក់ឯង ដោយ​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស រង​របួស​បាក់ជើង​ឆ្វេង និង​បែកក្បាល (​គ្មាន​មួក​សុវត្ថិភាព​) លុះដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BV-៧៦១៥ បើកបរ​មក​ពីក្រោយ​ស្រប​ទិស​គ្នា​ដោយ​ឈ្មោះ សាក់ ចាន់​ធៀប ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ពាក់មួក​សុវត្ថិភាព​) រស់នៅ​ភូមិ​ដី​ឆ្នាំង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ Cub ចំ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​សងខាង (២​នាក់​) ផង​ដែរ ។

ក្រោយ​កើតហេតុ នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ឬ​ឯ​ជន​រង​គ្រោះ​ឈ្មោះ សាក់ ចាន់​ធៀប ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ឯកជន កំពង់ស្ពឺ និង​ម្នាក់​ទៀត​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ បាន​ស្លាប់ គ្រូពេទ្យ​បាន​យក​សព​ទៅ​តម្កល់​នៅ​ក្នុង​សាល​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ