ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​និង​ប្រពន្ធ​មាន​ផ្ទៃពោះ៣​ខែ ហ៊ានដល់ថ្នាក់នេះផង

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជន​២​នាក់​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា បាន​ត្រូវ​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហារ ចាប់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​លួចម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា នៅ​ភូមិ​សំអាង…

ខេត្តស្ទឹងត្រែង ៖ ជន​២​នាក់​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា បាន​ត្រូវ​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហារ ចាប់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​លួចម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​គេចខ្លួន​ទៅ​ខេត្តព្រះវិហារ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​លួច​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ ១C-០៥៧៣ ជា​របស់​អ្នក​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

លោក ហោ វុ​ទ្ធី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នា​វេលា​ម៉ោង​ជិត​៤​រសៀល ​ថ្ងៃ​ទី​១ ខែកុម្ភៈនេះ ក្រោម​ការ​សហការ​រវាង​នគរបាល​ខេត្តស្ទឹងត្រែង និង​នគរបាល​ខេត្តព្រះវិហារ ។

លោកនាយ​ការិយាល័យ​បន្ត​ថា ជន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ ប្តី​ឈ្មោះ ដែង ដា អាយុ​១៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​សំអាង ឃុំ​សំអាង ប្រពន្ធ​ឈ្មោះ ភាន់ ស្រី​រ៉ា​ច់ អាយុ​១៨​ឆ្នាំ​ដូច​គ្នា និង​មាន​ផ្ទៃពោះ​ជិត​៣​ខែ​​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ