ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ថើប​សត្វមាន់​សូម​ប្រុង​ប្រយ័ត្ន

6 ឆ្នាំ មុន

ធម្មតា​នៅ​តាម​ស្រុកស្រែ​ចម្ការ​ក្នុង​ប្រទេស​យើង ច្រើន​តែ​មានការ​ចិញ្ចឹមសត្វ​មាន់​ជា​លក្ខណៈ​គ្រួសារ ដូច្នេះ​សម្រាប់ ក្មេង​ៗ និង​អ្នក​ដែល​ស្រឡាញ់​សត្វ​មាន់ ពិតជា​ចូល​ចិត្ត​ឱប​ថើប​សត្វ​មាន់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ដោយ​យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​មជ្ឈ​មណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC)…

ធម្មតា​នៅ​តាម​ស្រុកស្រែ​ចម្ការ​ក្នុង​ប្រទេស​យើង ច្រើន​តែ​មានការ​ចិញ្ចឹមសត្វ​មាន់​ជា​លក្ខណៈ​គ្រួសារ ដូច្នេះ​សម្រាប់ ក្មេង​ៗ និង​អ្នក​ដែល​ស្រឡាញ់​សត្វ​មាន់ ពិតជា​ចូល​ចិត្ត​ឱប​ថើប​សត្វ​មាន់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ដោយ​យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​មជ្ឈ​មណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) ឲ្យ​ដឹង​ថា ការ​ថើប​សត្វ​មាន់​អាច​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​គ្រុនពោះវៀន ដែល​បង្ក​ឡើង​ដោយ​មេរោគ Salmonella ។

ធម្មតា​ការ​បង្ក​រោគ​ដោយ​មេរោគ Salmonella នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ខ្លាំង ហើយ​ករណី​​ធ្ងន់​អាច​ស្លាប់​បាន (​កម្រ​) ។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​រស់នៅ​ក្នុង​ពោះ​វៀន​របស់​សត្វ ហើយ​ចេញ​មក​ខាងក្រៅ​តាម​រយៈ​លាមក និង​ចម្លង​ទៅ​មនុស្ស​តាម​រយៈ​ការ​ញ៉ាំ​ទឹក ឬ​អាហារ មាន​វត្តមាន​បាក់តេរី​មួយ​នេះ ។ ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក មានការ​ផ្ទុះ​ជំងឺ​នេះ​ទៅ​លើ​សត្វ​បក្សី​រស់​ទៅ​វិញ ។

ទោះបីជា​សេចក្តីរាយការណ៍ ត្រូវ​បាន​រក​ឃើញ​ក្នុង​សហរដ្ឋអាមេរិក​ក៏​ដោយ តែ​បើ​សិន​ជា​ជា​កសិករ​ចិញ្ចឹម​មាន់​ដែរ​ក៏​គួរតែ​ដឹង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ថើប​សត្វ​ប្រភេទ​នេះ ដើម្បី​សុខភាព​នៅ​ថ្ងៃ​មុខ ។ អ្វី​ដែល​សំខាន់ គឺ​ហាម​ស្រឡាញ់​សត្វ​មាន់​រហូត​ដល់​ថើប​វា​ដូច​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ