ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​លេងសើច យូរ​ទៅ​ក្លាយជា​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ម្នាក់ ត្រូវ​បាន​អ្នក​ជិតខាង​ចាប់​វ៉ៃ​ប៉ោង​មុខ​ផ្តើម​ចេញពី​ការ​លេងសើច ដោយ​បើកឡាន​ដេញ​បុក​លេង លុះ​ជន​រង​គ្រោះភ័យ​ស្តីបន្ទោស​ត្រូវ​បាន​ជន​បង្ក​ចុះ​មក​ចាប់​វ៉ៃ​តែ​ម្តង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ប៉​ប្រ៉​កជើង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ម្នាក់ ត្រូវ​បាន​អ្នក​ជិតខាង​ចាប់​វ៉ៃ​ប៉ោង​មុខ​ផ្តើម​ចេញពី​ការ​លេងសើច ដោយ​បើកឡាន​ដេញ​បុក​លេង លុះ​ជន​រង​គ្រោះភ័យ​ស្តីបន្ទោស​ត្រូវ​បាន​ជន​បង្ក​ចុះ​មក​ចាប់​វ៉ៃ​តែ​ម្តង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ លុះដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា នេះ​ទើប​ជន​រង​គ្រោះ​ទៅ​ប្តឹង​ប៉ូលិស ។

ជន​រង​គ្រោះ​ឈ្មោះ ព្រុំ សំ​អុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​លេខ​២៤០ ផ្លូវលំ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ផ្ទះ​លេខ​១៥៨ ផ្លូវ​២១ ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។

សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០១ ខែមករា ជន​ដៃដល់​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា រស់នៅ​ក្នុងភូមិ​ផ្ទះ​ជាប់​គ្នា មិនដឹង​ថា បើកឡាន​មកពីណា​នោះ​ទេ ។ លុះ​មក​ដល់​ផ្ទះ​ហើយ​ឃើញ​ខ្លួន​កំពុង​ឈរ​មុខ​ផ្ទះ បែរជា​បើករថយន្ត​ដេញ​បុក​ធ្វើ​ជា​ល្បែង​លេងសើច ម្តង​ហើយ​ម្តងទៀត ។

លុះ​ថា ស្តី​ឲ្យ​រឿង​លេងសើច​បែប​ប្រឈម​គ្រោះថ្នាក់​ពេក បែរជា​ខឹង​ចុះ​មក​ចាប់​វ៉ៃ បណ្តាល​ឲ្យ​រង​របួស លុះ​ទៅ​ប្រាប់​ដល់​ឪពុក​ជន​ដៃដល់ បែរជា​មិន​សួរនាំ​មក​គម្រាម​វ៉ៃ​បន្ថែម​ទៀត ទើប​ភ័យ​ខ្លាច​រឿង​កាន់តែ​ធ្ងន់ធ្ងរ ទើប​រត់គេច​ទៅ​ដេក​សម្រាក​ផ្ទះ​សាច់ញាតិ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា នេះ ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ឲ្យ​ជួយ​រក​យុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ