អត់ដឹងមកពីណា លោតយ៉ាងសប្បាយលើដើមឈើ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅមុននេះនាព្រឹកថ្ងៃទី០២ កុម្ភៈ ក្រុមការងារសារព័ត៌មានកោះសន្តិភាព បានប្រទះឃើញសត្វទោច១គូកំពុងលោតលេងយ៉ាងសប្បាយ នៅលើដើមឈើធំមួយក្បែរស្ដុបស្ថានទូតចិន ដែលអ្នកដំណើរខ្លះមិនបានចាប់អារម្មណ៍នោះទេ ។
ភ្លាមៗនោះ ពុំទាន់មានប្រភពច្បាស់ការណ៍ណាមួយថា សត្វដ៏គួរឲ្យស្រឡាញ់ទាំង២នេះ ធ្វើដំណើរមកពីណានោះទេ ប៉ុន្ដែកន្លងមកក៏មានករណីរួចសត្វព្រៃដែលរបស់លោកឧកញ៉ាម្នាក់ចិញ្ចឹម ដូចជាសត្វក្ងោក ក៏ធ្លាប់ត្រូវបានពលរដ្ឋម្នាក់បាញ់ងាប់ កាលពីប៉ុន្មានខែមុនជាដើម ៕
ចែករំលែកព័តមាននេះ