ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រពន្ធ​មួយគូ​នេះ ប្រហែល​ឆ្នាំង​ណា​គ្រប​ហ្នឹង​ទេ​ដឹង !

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ២​នាក់​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហា​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​នៅ​ខេត្តស្ទឹងត្រែង​បាន​សម្រេច ហើយ​មាន​បំណង គេចខ្លួន​ទៅ​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១០ និង​៣០ នាទី​យប់…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ២​នាក់​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហា​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​នៅ​ខេត្តស្ទឹងត្រែង​បាន​សម្រេច ហើយ​មាន​បំណង គេចខ្លួន​ទៅ​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១០ និង​៣០ នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន សង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១C-០៥៧៣ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ក្រោយ​ប្រព្រឹត្ត​សកម្មភាព លួច​ម៉ូតូ​ខាងលើ​បាន​សម្រេច​ជិះ​គេចខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឆែប​ឆ្ពោះទៅ​កាន់ ខេត្តព្រះវិហារ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហារ​ស្ទាក់ផ្លូវ​ចាប់ខ្លួន​ក្រោយ​ទទួល​ព័ត៌មាន ពី​ជន​រង​គ្រោះ​នា​យប់​កើតហេតុ​ខាងលើ​នោះ​ដែរ​។

ប្រភព​បន្ត​ថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ រួម​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហារ​បាន​ធ្វើ​កំណត់​ពាក់ព័ន្ធ​សកម្មភាព​លួច លុះ​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ​២០១៨​នេះ កម្លាំង​នគរបាល​ស្រុក​ឆែប​ខេត្តព្រះវិហារ​ធ្វើការ​ប្រគល់ ជនសង្ស័យ​រួម​វត្ថុ​តាង​ឲ្យ​ទៅ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាត់ការ​បន្ត​ដោយសារ​បទល្មើស​កើតឡើង​នៅ​ដែនដី​ខេត្តស្ទឹងត្រែង​។ លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្ទឹង​ត្រែង បាន​ថ្លែងប្រាប់​កោះសន្តិភាព​កាលពី​ល្ងាច ម៉ោង​៥​និង​១៥​នាទី ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នៅរ​សៀង​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​កិច្ច​ប្រគល់​ក្រោម​ការ​សហ​ការណ៍ នៃ​កងកម្លាំង​រវាង​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។

លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​ក ម្រិ​ត​ស្រាល បាន​បន្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវជា​ប្តី​ប្រពន្ធ ក្នុង​នោះ​ឈ្មោះ ដែង ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជា​ប្តី និង​ជនសង្ស័យ​ឈ្មោះ ភាន់ ស្រី​រ៉ា​ច់ ភេទ​ស្រី អាយុ ១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​ស្ត្រី​ជា​ប្រពន្ធ​ព្រម​ទាំ​មាន​ផ្ទៃពោះ​ជិត​៣​ខែ​ផង​ដែរ​។ លោក​បញ្ជាក់​ថា កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំ​២​នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដោយ ក្នុង​នោះ​លោក​កំពុង​សាកសួ​លម្អិត​ទៅ​លើ​នារី សង្ស័យ​ជា​ប្រពន្ធ ប្រ​សិន​មាន​បទល្មើស​រួម លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី តែ​ប្រ​សិន​នារី​ខាងលើ​មិន​បាន​រួម​ផ្សំ​ក្នុង​បទល្មើស​ទេ លោក​នឹង​ព្យាយាម​សុំ​គោលការណ៍​ថ្នាក់លើ​ដើម្បី​ដោះ​បន្ទុក​ដោយសារ​ឃើញ​នាង​មាន​ផ្ទៃពោះ​ជាប់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ