ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ នៅ​ទីតាំង​ផ្សេង​គ្នា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ចុះ​បង្ក្រាប ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន…

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ នៅ​ទីតាំង​ផ្សេង​គ្នា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ចុះ​បង្ក្រាប ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស ស្រី ចំនួន​៤​នាក់ រួច​បញ្ជូន​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត ទៅ​តុលាការខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ញៀន​ថ្នាំ ទាំង​៤​នាក់​នោះ​គឺ​ធ្វើ​ឡើង​នៅ​រយៈពេល​២​ថ្ងៃ នៅ​ទីតាំង​ផ្សេង​គ្នា គឺ​ថ្ងៃ​ទី​៣១ ខែមករា និង​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ភូមិ​គ្រួ​ស ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស ស្រី ទាំង​៣​នាក់​មាន​៖ ទី​១/​ឈ្មោះ ចាន់ ស៊ីវ​លិញ ហៅ​សីហា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប (​រក្សា​ទុក និង​ប្រើប្រាស់​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​២/​ឈ្មោះ អ៊ា​ក់ ចាន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រួស​សង្កាត់ ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប (​ចាត់ចែង​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​៣/​ឈ្មោះ ប្រាក់ ល័​ក្ខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​(​ចាត់ចែង​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ទី​៤/​ឈ្មោះ ហាំ ហុ​ន ហៅ​រ៉ា ភេទ​ប្រុស កើត​ឆ្នាំ​១៩៩០ មុខរបរ​គ្មាន រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប​(​រក្សា​ទុក និង​ប្រើប្រាស់​)​។

ក្រោយ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង​រួម មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០២​កញ្ចប់ ស្មើនឹង​ទម្ងន់​០,២​ក្រាម​ទាំង​សំបក និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ទូរ​ស័​ព្ឌ​ចំនួន​២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី ទាំង​៤​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ