ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ឯកា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail ឲ្យ​ដឹង​ថា ការ​ដែល​រស់នៅ​ឯកា​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកជា​មនុស្ស​គួរ​ឲ្យ​អាណិត​ទេ តែ​វា​អាច​បន្ថយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជាប់​ក្នុង​ជីវិត​អ្នក​ច្រើន​ឆ្នាំ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​ក្នុង​មន្ទីរ​ពិសោធន៍​លើ​មនុស្ស និង​សត្វ​ស្វា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail ឲ្យ​ដឹង​ថា ការ​ដែល​រស់នៅ​ឯកា​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកជា​មនុស្ស​គួរ​ឲ្យ​អាណិត​ទេ តែ​វា​អាច​បន្ថយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជាប់​ក្នុង​ជីវិត​អ្នក​ច្រើន​ឆ្នាំ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​ក្នុង​មន្ទីរ​ពិសោធន៍​លើ​មនុស្ស និង​សត្វ​ស្វា ក្នុង​គោលបំណង​ចង់​ដឹង​ថា​តើ​មាន​យន្តការ​ជីវសាស្ត្រ​ណាមួយ​ជាប់​ទាក់ទង​នឹង​ការ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ ដែល​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ ឬ​ឆាប់​ស្លាប់ ឬ​អត់ ។

ការ​ស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​ដែល​បង្កើន​សកម្មភាព​របស់​ប្រព័ន្ធ​សរសៃប្រសាទ Sympathetic ប្រហែលជា​ភ្ញោ​ជ​កាន់តែ​ខ្លាំង ទៅ​លើ​ការ​ការ​ផលិត​របស់​កោសិកា​គ្រាប់​ឈាមស ក្នុង​ខួរឆ្អឹង ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ វា​ប្រហែលជា​បន្ថយ​ការ​ផលិត​របស់​ប្រូតេអ៊ីន​ប្រឆាំង​នឹង​វីរុស ដូច្នេះ​ក៏​បន្ថយ​សមត្ថភាព​ទប់ស្កាត់​ការ​បង្ក​រោគ​ដែរ ។

ស្ថិត​ក្នុង​ដំណាក់កាល​នេះ​វា​នៅ​តែ​ជា​ទ្រឹស្តី​នៅឡើយ​ទេ ។ ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​​ដោយ​ផ្ទាល់​ថា អ្នក​ដែល​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ​ទំនងជា​ងាយ​នឹង​កើត​ជំងឺ ឬ​ឆាប់​ស្លាប់ និង​ប្រព័ន្ធ​ភាពស៊ាំ​ដើរតួ​នាទី​អ្វី​ឡើយ ។

ភាព​ឯកា និង​ការ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ អាច​ជា​អារម្មណ៍​ស្មុគស្មាញ ហើយ​វា​ប្រហែលជា​ពិបាក​នឹង​រក​ឲ្យ​ឃើញ​កត្តា​មូលហេតុ​របស់​វា​ណាស់ ។ វា​អាច​ជាវ​ដ្ត​ដែល​មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មិនសូវ​មានការ​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​សង្គម​ជាមួយ​អ្នក​ដទៃ និង​បង្កើត​អារម្មណ៍​ចង់​រស់នៅ​ឆ្ងាយ​ពី​គេ​ពី​ឯង​កាន់តែ​ខ្លាំង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មាន​មធ្យោបាយ​ច្រើន​ណាស់ ក្នុង​ការ​បំបាត់​ភាព​ឯកា ដោយ​វា​មាន​ទាំង​ការ​សុំ​ជំនួយ​ពី​គ្រូពេទ្យ និង​មានការ​ជួយ​ពី​សហគមន៍​ដែល​អ្នក​រស់​នៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ