ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ព្រៃ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លា.ប់ និង​របួស

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា មាន​ហេតុការណ៍​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​តាម​ព្រៃ​ព្រំដែន​ស្រុក​អូរ​រាំង កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ស្ថិត​នៅ​ក្នុង​ព្រៃ​ការពារ​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា មាន​ហេតុការណ៍​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​តាម​ព្រៃ​ព្រំដែន​ស្រុក​អូរ​រាំង កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ស្ថិត​នៅ​ក្នុង​ព្រៃ​ការពារ​កែវ​សីមា ក្នុងស្រុក​អូរ​រាំង។​ នៅក្នុងហេតុការណ៍នោះដែរ យ៉ាងហោចណាស់មាន មនុស្សស្លាប់ចំនួន៤នាក់ រួមមាន៖ មគ្គុទេសទេសចរណ៍ម្នាក់ មន្ត្រីបរិស្ថាន២នាក់ និងមន្ត្រីកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសម្នាក់​។ ខណៈនេះ​សម​ត្ថិ​កិច្ច​កំពុង​ចុះ​ទៅ​កន្លែង​កើតហេតុ ដែល​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន ក្នុង​ព្រៃ​ជ្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ