ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ គួរ​ប្រើ​បែប​ណា​ទើប​មាន​សុវត្ថិភាព?

6 ឆ្នាំ មុន

ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ដោយ​មិន​មាន​វេជ្ជបញ្ជា អាច​ជួយ​សម្រួលការ​ពិបាក​ដកដង្ហើម​បាន ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រើ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ផង បើសិនជា​មិន​ចង់​ឲ្យ​មាន​ផល​រំខាន​ចំពោះ​សុខភាព ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ www.health.com.kh សូម​ណែនាំ​នូវ​គន្លឹះ ខ្លះ​ៗ​នៅ​ពេល​សម្រេចចិត្ត​ប្រើ​ថ្នាំ​ប្រភេទ​នេះ…

ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ដោយ​មិន​មាន​វេជ្ជបញ្ជា អាច​ជួយ​សម្រួលការ​ពិបាក​ដកដង្ហើម​បាន ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រើ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ផង បើសិនជា​មិន​ចង់​ឲ្យ​មាន​ផល​រំខាន​ចំពោះ​សុខភាព ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ www.health.com.kh សូម​ណែនាំ​នូវ​គន្លឹះ ខ្លះ​ៗ​នៅ​ពេល​សម្រេចចិត្ត​ប្រើ​ថ្នាំ​ប្រភេទ​នេះ ៖

•​ចូរ​អាន និង​ធ្វើ​ទៅ​តាម​ការ​ណែនាំ​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ផង ។
•​មិន​ត្រូវ​ប្រើ​វា​លើស​កម្រិត​នៃ​ការ​ណែនាំ​ឲ្យ​ប្រើ​ឲ្យ​សោះ ។

•​ចូរ​យក​វា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ប្រាកដ​ថា ថ្នាំ​នេះ​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ជាមួយ​ថ្នាំ ផ្សេង​ៗ​ទៀត​បាន ។

•​មិន​ត្រូវ​ប្រើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ច្រើន​មុខ​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​ឡើយ ។
•​ចូរ​កុំ​ភ្លេច​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឱសថការី​បើសិនជា​អ្នកមាន​ច​ម្ង​ល់​អំពី​ការ​ប្រើ​ថ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ