ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បូម​ខ្សាច់​បាក់​ដី​ដើម​ស្វាយ កំពុង​ចរចា​សំណង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ដែល​រង​ផល​បះ​ពាល់​បាក់​ដីចម្ការ​ស្វាយ ចូល​ក្នុង​ទន្លេ​នៅ​ចំណុច​ក្បាល​កោះគ ភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង បាន​ទទួល​សំណង​សមរម្យ​តាម​តម្លៃ​ទីផ្សារ​ពី​ក្រុមហ៊ុន​បូម​ខ្សាច់ ។ លោក​ហេង…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ដែល​រង​ផល​បះ​ពាល់​បាក់​ដីចម្ការ​ស្វាយ ចូល​ក្នុង​ទន្លេ​នៅ​ចំណុច​ក្បាល​កោះគ ភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង បាន​ទទួល​សំណង​សមរម្យ​តាម​តម្លៃ​ទីផ្សារ​ពី​ក្រុមហ៊ុន​បូម​ខ្សាច់ ។ លោក​ហេង ចាន់​ធួន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​រវាង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​បូម​ខ្សាច់ សុង សុភាព ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ ភូមិ​ឃុំ ស្រុក ។

លោក​ហេង ចាន់​ធួន បាន​ប្រាប់​ឱ្យ​ដឹង​ថា ដីចម្ការ​ដែល​បាក់​ចូល​ក្នុង​ទន្លេ​ម្ចាស់​ដី និង​ក្រុមហ៊ុន​បូម​ខ្សាច់ ធ្វើការ​វាស់​ជាក់ស្ដែង ហើយ​ក្រុមហ៊ុន​យល់ព្រម​សង​ទៅ​តាម​តម្លៃ​ទីផ្សារ ។ ចំពោះ​ដី​នៅ​សល់​ពី​ការ​បាក់ មួយ​ចំនួន​ក្រុមហ៊ុន​បាន​ទិញ​បន្លែ​ម និង​ទុក​ឱ្យ​ម្ចាស់​ដី​ទទួលផល​ដំណាំ​នោះ​ទៀត ។ លោក​ថា ម្ចាស់​ដី និង​ក្រុមហ៊ុន បូម​ខ្សាច់ ជា​អ្នក​ជជែក​ច​ចារ​គ្នា​ដោយ​ផ្ទាល់ ។ អាជ្ញាធរ​គ្រាន់តែ​អ្នកសម្របសម្រួល​ប៉ុណ្ណោះ ជា​លទ្ធផល​បាន​យល់ព្រម​ម​ទទួល​សំណង ដោយ​រីករាយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ដីចម្ការ​ស្វាយ​នៅ​ជាប់​ច្រាំង​ទន្លេ​ជាង​១​រយ​ម៉ែត្រ និង​ដើម​ស្វាយ​ជាង​១០០​ដើម​បាន​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា​នេះ នៅ​ចំណុច ក្បាលកោះ​រំដួល​ហៅ​កោះគ ស្ថិត​ក្នុ​ភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ដែល​ប្រជាពលរដ្ឋ​ថា មក​ពី​មាន​សា​ឡង់​មូ​ម​ខ្សាច់​នៅ​ជិត​នោះ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ដីចម្ការ​ដែល​បាន​ប្រវែង​បណ្ដោយ​ប្រហែល​១៣០​ម៉ែត្រ និង​ទទឹង​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ។ ដី​កម្ម​សិទ្ធ​ប្រជាជន​២​គ្រួសារ គឺ​ឈ្មោះ សុខ វ៉េ​ង មាន​ដើម​ស្វាយ​៤០​ដើម និង​គ្រួសារ​ឈ្មោះ ជ្រូ មក​រា មាន​ដើម​ស្វាយ​ចំនួន ៨៥​ដើម បាន​បាក់​ដី​នាំ​ដើម​ស្វាយ​រអិល​ធ្លាក់​ចូល​ក្នុង​ទន្លេ ។ ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ណាមួយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ