ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះទាំងប្រុសទាំងស្រីចេះនាំគ្នាសម្ងំធ្វើរឿងបែបហ្នឹងកើត(មានវីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៣៩​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​មិន​រៀបរយ​នៅ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ តាម​នគរបាល​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៣៩​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​មិន​រៀបរយ​នៅ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ សមត្ថ​កិច្ច​ក៏​បាន​សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ចុះ​ត្រូ​ត​ពិនិត្យ​នៅ​តំបន់​មិន​រៀបរយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៩​នាក់​ក្នុង​នោះ​មាន​ស្រី​៤​នាក់ ព្រមទាំង​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ​ម៉ាក​ទឹកកក​ចំនួន​១៤​កញ្ចប់ ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដែល​ពួក​គេ​តែងតែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ