ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី​បែក​កង់​មុខដាច់ រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវរ​បាក់​៣​ផ្ទាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​ដាច់​កង់​មុខ​១​គ្រាប់ និង​ក្រពឹត​មុខ​ខ្ទេច ខណៈ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បែក​កង់​មុខ បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កន្លែង​ពេញទំហឹង របើក​ខ្ទាត​ចេញពី​ជួរ​អស់​ចំនួន​៣​កង់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​ដាច់​កង់​មុខ​១​គ្រាប់ និង​ក្រពឹត​មុខ​ខ្ទេច ខណៈ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បែក​កង់​មុខ បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កន្លែង​ពេញទំហឹង របើក​ខ្ទាត​ចេញពី​ជួរ​អស់​ចំនួន​៣​កង់ ។

ពេល​នោះ​អ្នកបើកបរ​មិន​បាន​រង​របួស​ឡើយ និង​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្ដិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ឧប្បត្តិហេតុ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​នោះ​ម៉ាក FUSO ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ PP-1281 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ និង​ត្រូវ​បា​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​៣ ភ្លាម​ៗ​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​បែក​កង់​មុខ បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែ​ម្ដង ។

ពេល​នោះ​បាន​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កង់​មុខ​ខាងស្ដាំ​១​គ្រាប់ និង​ក្រពឹត​ខ្ទេច​មុខ​ផង​ដែរ ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាន​របើក​ខ្ទាត​ចេញពី​ជួរ​អស់​ចំនួន​៣​កង់ ។ បន្ទាប់​មក​អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​៣ ។ ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ