ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់​ត្រឹមតែ​សំបុត្រ​ដែល​រៀបរាប់​ពាក្យ​ក្នុង​ចិត្ត មុន​ចង​.​ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ក្នុង​បន្ទប់​បាន​បន្សល់​លិខិត​បណ្ដាំ​មួយ​សន្លឹក​រៀបរាប់​ពី​ការ​ពិបាកចិត្ត​រឿង​ជំពាក់​លុយ​គេ​ច្រើន​ពេក មិនដឹង​ថ្ងៃ​ណា​បាន​ទៅ​រស់នៅ​ជួបជុំ​ឪពុក​ម្តាយ​វិញ​ទេ នាង​នឹករឭក​ឪពុក​ម្តាយ​ខ្លាំង​ណាស់​ហេតុការណ៍​គួរ​ឲ្យ​សោកស្តាយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ក្នុង​បន្ទប់​បាន​បន្សល់​លិខិត​បណ្ដាំ​មួយ​សន្លឹក​រៀបរាប់​ពី​ការ​ពិបាកចិត្ត​រឿង​ជំពាក់​លុយ​គេ​ច្រើន​ពេក មិនដឹង​ថ្ងៃ​ណា​បាន​ទៅ​រស់នៅ​ជួបជុំ​ឪពុក​ម្តាយ​វិញ​ទេ នាង​នឹករឭក​ឪពុក​ម្តាយ​ខ្លាំង​ណាស់​ហេតុការណ៍​គួរ​ឲ្យ​សោកស្តាយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លក់​កាហ្វេ លេខ​៩៥៤ ផ្លូវ​បេតុង ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។ នារី​ដែល​ចង​.​ក​សម្លាប់​ខ្លួន​មានឈ្មោះ ឆ​ន ស្រីរ​ត្ន័ អាយុ​១៥​ឆ្នាំ ជា​អ្នក​រត់​តុ​នៅ​ហាង​កាហ្វេ ស្នាក់​នៅផ្ទះ​កើតហេតុ មានស្រុក​កំណើត​នៅ​ឃុំ​បឹង​និ​មុ​ល ស្រុក​ឈូក ខេត្តកំពត ។

បើ​តាម​សម្តី​ពី​ស្ត្រី​មា្ន​ក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​ម្ចាស់​ហាង​កាហ្វេ​បាន​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​ដែល​ចង​.​ក​រួម​ទាំង​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត ដែល​ធ្វើការ​នៅ​ក្នុង​ហាង​កាហ្វេ​បាន​ធ្វើការ​លក់ដូរ​ជា​ធម្មតា ។ លុះដល់​ល្ងាច​ថ្ងៃ​កើតហេតុ​ស្រាប់តែ​មាន​អ្នក​ទូរស័ព្ទ​មក​នាង រួច​ហើយ​នាង​ក៏​បាន​យក​ទូរស័ព្ទ​រត់ឡើង​ទៅ​និយាយ​នៅ​ខាងលើ​ផ្ទះ​ជាន់​ទី​មួយ​បាត់​ទៅ ។ លុះដល់​វេលា​កើតហេតុ​ដោយសារ​តែ​បាត់​នាង​យូរ​ពេក​មិនឃើញ​ចុះ​មក​វិញ គាត់​ក៏​បាន​ឡើង​ទៅ​មើល ស្រាប់តែ​ឃើញ​នាង​ចង​.​ក​នឹង​កន្សែងពោះគោ​ជាប់​នឹង​ចម្រឹង​បង្អួច​សម្លាប់​ខ្លួន ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ស្រែក​ឆោឡោ ហើយ​ប្រញាប់ប្រញាល់​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រ​កុសុមៈ តែ​ជា​អកុសល​ខណៈ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ប្រាប់​ថា យុវតី​រង​គ្រោះ​បាន​ដាច់ខ្យល​ស្លាប់​បាត់​ទៅ​ហើយ ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នារី​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ បាន​មក​ធ្វើការ​ជា​អ្នក​រត់​តុ​កាហ្វេ​នៅផ្ទះ​កើតហេតុ​ខាងលើ​អស់​រយៈ​ជិត​២​ឆ្នាំ​មក​ហើយ ។ នៅ​ក្នុង​អំឡុង​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មកនេះ នាង​បាន​ខ្ចី​លុយ​ពី​គាត់​ចំនួន​១,០០០​ដុល្លារ ដើម្បី​យក​ទៅ​ឲ្យ​ម្តាយ​យក​ទៅ​សង​គេ ។ រហូត​មក​ដល់​បច្ចុប្បន្ន សង​គាត់​នៅ​សល់​តែ​ចំនួន​៣​លាន​១៥​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ។ កន្លង​មក​នាង​មិន​ដែល​កើតទុក្ខ និង​មានរឿង​អ្វី​ជាមួយ​អ្នក​ណា​នោះ​ទេ គ្រាន់តែ​កន្លង​មក​នាង​បាន​សុំ​ម្ចាស់​ហាង​ទៅ​នៅផ្ទះ​វិញ ដោយ​ប្រាប់​ថា ចាំ​ឲ្យ​ម្តាយ​ខ្ចី​លុយ​អង្គការ​យក​មក​សង តែ​គាត់​បាន​ប្រាប់​ទៅ​វិញ​ថា ស្នាក់​នៅ​នឹង​សិន​ហើយ ទៅ​ខ្ចី​លុយ​គេ​នាំ​តែ​គេ​គិតការ​ប្រាក់​នោះ​ទេ ។

លុះដល់​វេលា​កើតហេតុ មិនដឹង​ថា​យុវតី​ខាងលើ​មានរឿង​អ្វី​ស្រាប់តែ​ឡើង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ជាន់​ទី​១ បន្សល់​ទុក​តែ​សំបុត្រ​មួយ​សន្លឹក​សរសេរ​រៀបរាប់​ថា « ម៉ែ​ពុក តើ​ម៉ែ​ពុក​នឹក​កូន​ទេ កូន​នឹក​ម៉ែ​ពុក និង​បង ក្មួយ​ខ្ញុំ​ម៉េច​ដែរ តើ​វា​លែង​ឈឺ​នៅ ខ្ញុំ​នឹក​ក្មួយ​ខ្លាំង​ណាស់ តើ​ថ្ងៃ​ណា​ខ្ញុំ​សង​លុយ​គេ​រួច​ទៅ ខ្ញុំ​ពិបាកចិត្ត​ណាស់ សូម​ត្រឹមតែ​បាន​ជួបជុំ​គ្រួសារ​តែ​ប៉ុណ្ណោះ សុំ​ប៉ុណ្ណឹង​បាន​អត់ បើ​មិន​បាន​ទេ ខ្ញុំ​លែង​នៅ​ទី​នេះ ។ នៅ​ទី​នេះ​កំពុង​តែ​មាន​មនុស្ស​ខូចចិត្ត មនុស្ស​ធ្លាប់តែ​រីករាយ មនុស្ស​ចូល​ចិត្ត​ភាព​ក្អាកក្អាយ ឥឡូវ​ប្រែក្លាយ ។ យប់​ចប់​នៅ​មាន​ម៉ែ​ពុក កូន​នឹក​ម៉ែ​ពុក​ខ្លាំង​ណាស់ តើ​ពុក​ម៉ែ​មាន​ដឹង​ទេ ថា​កូន​ពុក​ម៉ែ​ខ្លាំង​ណាស់ ។​»

បើ​តាម​សម្តី​ម្តាយបង្កើត​របស់​នារី​ដែល​ចង​.​ក​សម្លាប់​ខ្លួន​បាន​រាប់រៀប​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ​គាត់​ក៏​បាន​ឲ្យ​កូនស្រី​ទៅ​រស់នៅ និង​ធ្វើការ​ជាមួយ​គេ​នៅ​ឯ​ផ្ទះ​កើតហេតុ ។ បន្ទាប់​មក​គាត់​ក៏​បាន​ឲ្យ​កូនស្រី​ខ្ចី​លុយ​ពី​ម្ចាស់​ហាង​ចំនួន​១,០០០​ដុល្លារ ដើម្បី​យក​ទៅ​សង​គេ ។ ពេល​ដែល​ជា​កូនស្រី​របស់​គាត់​បើក​ប្រាក់ខែ​ពី​ម្ចាស់​ហាង​ក៏​បាន​ផ្ញើ​យក​មក​ឲ្យ​គាត់​ដើម្បី​បង្វិល​យក​ទៅ​សង​ម្ចាស់​វិញ​ជា​បន្តបន្ទាប់ ។ កន្លង​មក​កូនស្រី​របស់​គាត់​តែងតែ​ប្រាប់​គាត់​ថា​ចង់ទៅ​នៅផ្ទះ​វិញ ហើយ​គាត់​អាណិតកូន​ក៏​បាន​ទៅ​ខ្ចី​លុយ​គេ​ដើម្បី​យក​ទៅ​សង​ម្ចាស់​ហាង និង​យក​កូន​ត្រលប់​មក​ផ្ទះ​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ លុះដល់​ល្ងាច​ថ្ងៃ​កើតហេតុ ស្រាប់តែ​កូនស្រី​របស់​គាត់​បាន​ទូរស័ព្ទ​ទៅ​គាត់​ហើយ​បាន​និយាយ​គ្នា​លេងសើច​សប្បាយ​រីករាយ​ជា​ធម្មតា រួច​កូនស្រី​របស់​គាត់​ក៏​បាន​សួរ​គាត់​ថា «​ម៉ាក់​ឯកា​លម​ក​យក​ខ្ញុំ​» ហើយ​គាត់​ក៏​បាន​ឆ្លើយ​ថា «​ម៉ាក់​ខ្ចី​លុយ​គេ​បាន​ហើយ ស្អែក​ដែល​ជា​ថ្ងៃ​ទី​២៦ ម៉ាក់​នឹង​ទៅ​យក​» បន្ទាប់​មក​ក៏​ស្ងាត់​មិន​ឮ​កូនស្រី​និយាយ​ទៀត​សោះ ហើយ​គាត់​ក៏​បាន​បិទ​ទូរស័ព្ទ​ទៅ ។ ស្រាប់តែ​ដល់​វេលា​កើតហេតុ ក៏​មាន​ទូរស័ព្ទ​មក​ប្រាប់​ថា កូនស្រី​របស់​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ឃើញ​ថា ពិតជា​ស្លាប់​ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រៃ​ណី​នៅ​ឯ​ខេត្តកំពត ដែល​ជា​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ