ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​នាយកដ្ឋាន​វិទ្យុទាក់ទង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ចំនួន​១៤​នាក់​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ខេត្តសៀមរាប

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​វិទ្យុទាក់ទង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ចំនួន​១៤​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ នា​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដឹកនាំ​ដោយ…

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​វិទ្យុទាក់ទង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ចំនួន​១៤​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ នា​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក សម្បត្តិ ក្រុមការងារ​របស់​នាយកដ្ឋាន​វិទ្យុទាក់ទង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ និង​លោក​វរសេនីយ៍ឯក តាត សារី នាយការិយាល័យ​វិទ្យុទាក់ទង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដឹកនាំ​ក្រុម​សិក្ខាកាម​ដែល​មក​ចុះ​ធ្វើ​កម្មសិក្សា និង​លំ​ហាត់ ដើម្បី​ដក​បទ​ពិសោធន៍​នូវ​ចំណេះដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

ជាក់ស្ដែង​នា​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប ធ្វើ​ឡើង​រយៈពេល​ពេញ​១​ថ្ងៃ​នៅ​ក្នុង​សិក្ខាសាលា​នោះ ចែក​ចេញ​ជា​២ ផ្នែក​ទី​១.​កម្មវិធី​ពេល​ព្រឹក គឺ​យក​ទីតាំង​បង្គោល​អង់​តែ​ន​វិទ្យុ​របស់​នាយកដ្ឋាន ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដើម្បី​ធ្វើ​លំ​ហាត់​ជាក់ស្ដែង និង​ផ្នែក​ទី​២.​កម្មវិធី​ពេល​ល្ងាច​បាន​ចុះ ទៅ​ធ្វើ​កម្មសិក្សា និង​ពិនិត្យ​បង្គោល​អង់​តែ​ន​វិទ្យុផ្សាយសំឡេង FM នៅ​ក្នុង​វត្ត​ព្រះរាជ​បូព៌ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដើម្បី​ស្វែង​យល់​បន្ថែម និង​ដក​បទ​ពិសោធន៍ នូវ​ចំណេះដឹង​ក្នុង​វិជ្ជាជីវៈ​ជំនាញ​វិទ្យុទាក់ទង​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​យល់​ច្បាស់ ដើម្បី​យក​ទៅ​បម្រើ​ការ​ជូន​អង្គភាព និង​បម្រើ​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ