ខេត្តស្វាយរៀង ៖ សិស្សនិស្សិត៣នាក់ ស្រវឹងធ្លាក់ភ្នែកបើកម៉ូតូលឿនគេចរបាំងចរាចរណ៍ជ្រុលចង្កូតធ្លាក់ពីលើថ្នល់ចូលក្រោមស្ពានស្លាប់ភ្លាមៗនៅនឹងកន្លែង២នាក់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៣១៤ ចំណុចស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចក្រុងស្វាយរៀងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-៩៦០០ ឌុបអ្នករួមដំណើរ២នាក់ បើកបរពីទិសខាងលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វាក់ និងបារ៉ាស់ចរាចរណ៍ដាក់បាំងការដ្ឋានសាងសង់ស្ពានតាហោ ក៏កាច់ចង្កូតគេចបារ៉ាស់ ធ្វើឲ្យជ្រុលចង្កូតធ្លាក់ចូលក្រោមស្ពានតាហោបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
ប្រភពដ៏ដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ សាន ណយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែសង្កែ ឃុំខ្សែត្រ ស្រុកកំពងរោទិ៍ ជាអ្នកបើកបររងរបួសបែកក្បាលធ្ងន់ធ្ងរ បានស្លាប់នៅកន្លែងកើតហេតុ ។ ឬឯអ្នករួមដំណើឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ របួសក្បាលធ្ងន់ធ្ងរស្លាប់នៅកន្លែងកើតហេតុ ។ អ្នករួមដំណើរទី៣.ឈ្មោះ ស្តើង សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិសិត្ស រស់នៅភូមិឃុំជាមួយគ្នា ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះឈ្មោះ ស្តើង សំណាង ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯម៉ូតូធ្លាក់ចូលក្នុទឹកក្រោមស្ពានតាហោ ត្រូវសមត្ថកិច្ចចុះរាវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដើម្បីដោះស្រាយតាមនីតិវិធី ។ មូលហេតុ បើកបរល្បឿនលឿនផ្លូវហាមឃាត់ និងគ្មានពាក់មួកសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ