ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុដិ​១​ខ្នង​២​ជាន់ ត្រូវ​បាន​ក្លាយជា​ចំណី​អគ្គិភ័យ​ទាំង​ព្រឹក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទា​យុ​មាន​ជ័យ ៖ កុដិ​១​ខ្នង​២​ជាន់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ពុំ​ដឹង ពី​មូលហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃអាទិត្យ ៥​កើត…

ខេត្ត​បន្ទា​យុ​មាន​ជ័យ ៖ កុដិ​១​ខ្នង​២​ជាន់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ពុំ​ដឹង ពី​មូលហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃអាទិត្យ ៥​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​វត្ត​ស្រះ​ចែង ស្ថិត​ក្នុងភូមិ​ប្រី​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា កុដិ​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ឆេះ​អស់ទាំង​ស្រុង​នេះ គឺ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​២៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ កម្ពស់​២​ជាន់ ពុំ​មាន​ព្រះ​គង់​នៅទេ​។

រាល់ថ្ងៃ​មាន​មនុស្ស​ប្រុស​ឆ្កួត​ម្នាក់​មក​ស្នាក់​នៅ​។ តែ​ពេល​ដែល​ឆេះ​នោះ គឺ​ពុំ​មាន​វត្តមាន​មនុស្ស​ឆ្កួត នោះ​នៅទេ ហើយ​ការ​បណ្តាល​ឲ្យ​ឆេះ​នេះ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ ច្បាស់លាស់​ដែរ កំពុងធ្វើការ​ស្រាវ ជ្រាវ​។ ចំពោះ​សម្ភារ​ដែល​ខូចខាត​នោះ​មាន សរសរ​ចំនួន​៤០​ដើម​,​ឈើ​ក្រប​ចំនួន​២០​ម៉ែត្រគូប ,​ក្តារ​ចំនួន​១៥​ម៉ែត្រគូប និង​ស័ង្កសី​ចំនួន​១.៨៩០​សន្លឹក​។ លោក​វរសេនីយ៍ទោ ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​៖ ពេល​ដែល​ឆេះ​នោះ គឺ​ការ​ផ្តល់​ព័ត៌មាន​យូរ​ពេក ហើយ​ភ្លើង​បាន​ឆេះ​សន្ធោរ​សន្ធៅ ទម្រាំ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់​ភ្លើង ឆាបឆេះ​អស់ ក្នុង​យើង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត ទើប​ភ្លើង​រលត់​ទាំងស្រុង មិន​រាលដាល​ឆេះ​កុដិ​ជិតខាង​៕