ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ស្រី​ម្ចាស់​បទ​«Zombie»​ស្លា.ប់​ហើយ

7 ឆ្នាំ មុន

«BBC»​ផ្សាយ​ថា​លោកស្រី​Dolores O’Riordan​ជនជាតិ​អៀរ​ឡង់ តារាចម្រៀង​នៅ​ក្រុម​«The Cranberries»​ជា​ម្ចាស់​បទ​«Zombie»​និង​«Linger»​ដ៏​ល្បី​នៅ​ក្នុង​អំឡុង​ទស​វត្ស​៩០​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៤៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០១៨ នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។…

«BBC»​ផ្សាយ​ថា​លោកស្រី​Dolores O’Riordan​ជនជាតិ​អៀរ​ឡង់ តារាចម្រៀង​នៅ​ក្រុម​«The Cranberries»​ជា​ម្ចាស់​បទ​«Zombie»​និង​«Linger»​ដ៏​ល្បី​នៅ​ក្នុង​អំឡុង​ទស​វត្ស​៩០​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៤៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០១៨ នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។

លោកស្រី​Dolores O’Riordan​រស់នៅ​ក្រុង​ឡុ​ង​ដ៍​ក្នុង​រយៈពេល​ខ្លី និង​មិន​ទាន់​មា ន​របាយការណ៍​លំអិត​ស្តី​ពី​ការ​ស្លាប់​នោះ​ទេ ។ បច្ចុប្បន្ន​ក្រុម​គ្រួសារ​កំពុង​កាន់ទុក្ខ ។

ក្រុម​តន្ត្រី​«The Cranberries»​បាន​ទទួល​ការ​ពេញ​និយម​ពី​ថ្នាក់​អន្តរជាតិ ដោយ​មាន​បង្ហាញ​អាល់​ប៊ុម​«Everybody Else Is Doing It, So Why Can’t We​?​»​នៅ​ក្នុង​ឆ្នាំ​១៩៩៣ និង​លក់​បាន​ជាង​៤០​លាន​បន្ទះ​នៅ​ទូ​ទាំង​ពិភពលោក ។ នៅ​ឆ្នាំ​២០១៧ ក្រុម​«The Cranberries»​បាន​ប្រកាស​សម្តែង​តន្ត្រី​ទេសចរណ៍​នៅ​អឺរ៉ុប អង់គ្លេស និង​សហ​រដ្ឋអាមេរិក ។

នៅ​ក្នុង​ខែឧសភា ២០១៧ តន្ត្រី​ទេសចរណ៍​ត្រូវ​ប្រកាស​លុប​ចោល​ដោយសារ​បញ្ហា​សុខភាព​របស់​លោកស្រី​Dolores O’Riordan ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ