ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​អាយុ​18​ឆ្នាំ​ម្នាក់ប្រកាស​លក់ព្រហ្មចារី​យក​ប្រាក់

6 ឆ្នាំ មុន

តារា​បង្ហាញ​ម៉ូ​ដ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ប្រកាស​លក់​ព្រហ្មចារី​យក​ប្រាក់​សម្រាប់​សិក្សា និង​ចិញ្ចឹម​ក្រុម​គ្រួសារ ។ នាង​មិន​បានឱ្យ​ក្រុម​គ្រួសារ​ដឹង​ទេ​ព្រោះ​ឪពុក​ម្តាយ​ពិតជា​ស្លុតចិត្ត​ប្រសិនបើ​បានដឹង​រឿង​នេះ ។ នាង​ Niclke ជនជាតិ​អ៊ី​តា​លី​អាយុ​១៨​ឆ្នាំ​មាន​រូបរាង​មុខមាត់​ស្រស់​ស្អាត មាន​ក្តី​ស្រមៃ​ចង់​រៀន​បន្ត​ផ្នែក​ពាណិជ្ជកម្ម ឬ​ជំនួញ​នៅ​មហាវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ…

តារា​បង្ហាញ​ម៉ូ​ដ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ប្រកាស​លក់​ព្រហ្មចារី​យក​ប្រាក់​សម្រាប់​សិក្សា និង​ចិញ្ចឹម​ក្រុម​គ្រួសារ ។ នាង​មិន​បានឱ្យ​ក្រុម​គ្រួសារ​ដឹង​ទេ​ព្រោះ​ឪពុក​ម្តាយ​ពិតជា​ស្លុតចិត្ត​ប្រសិនបើ​បានដឹង​រឿង​នេះ ។

នាង​ Niclke ជនជាតិ​អ៊ី​តា​លី​អាយុ​១៨​ឆ្នាំ​មាន​រូបរាង​មុខមាត់​ស្រស់​ស្អាត មាន​ក្តី​ស្រមៃ​ចង់​រៀន​បន្ត​ផ្នែក​ពាណិជ្ជកម្ម ឬ​ជំនួញ​នៅ​មហាវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ ចក្រភព​អង់គ្លេស ប៉ុន្តែ​ក្រុម​គ្រួសារ​ជា​អ្នកក្រ ចំណែក​ប្រាក់​ចំណូល​ពី​អាជីព​សិល្បៈ​មិន​គ្រប់គ្រាន់​ទេ ដូចនេះ​ហើយ​ទើប​សម្រេច​ចិត្តរក​ប្រាក់​ដោយ​វិធីសាស្ត្រ​ថ្មី​ពោល​គឺ​លក់​ព្រហ្មចារី ។

«The Sun» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Nicole យល់​ច្បាស់​ថា ព្រហ្មចារី​របស់​នារី​គឺ​មាន​តម្លៃ​តាំងពី​នាង​មាន​អាយុ​១៦​ឆ្នាំ ដោយ​កាល​ណោះ​នាង​បាន​សេពគប់​ជាមួយ​បុរស​ម្នាក់ គេ​មាន​អាយុ​ច្រើន​ជាង​ខ្លួន​ច្រើន​ឆ្នាំ ហើយ​គេ​ចង់​រួមរ័ក​ជាមួយ​នាង ។

គេ​បាន​និយាយ​ថា ស្រឡាញ់​ណាស់ ចង់​រស់នៅ​ជាមួយ​នាង​រហូត​អស់​មួយ​ជីវិត ប៉ុន្តែ​រូប​នាង​បាន​តាំងចិត្ត​ថា​នឹង​ថែរក្សា​ភាព​បរិសុទ្ធ​ទុក​រហូត​ដល់​ថ្ងៃ​រៀប​ការ ។ កាលនោះ​នាង​នៅ​ក្មេង និង​មាន​ភាព​តក់ស្លុត​បំផុត មិន​ចង់​សេពគប់​បុរស​ឱ្យ​ខូចព្រហ្មចារី​ទេ ។

នាង Nicole ចង់​រៀន​បន្ថែម​នៅ​ឯ​មហាវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ ទើប​ចាប់់ផ្តើម​ស្វែងរក​ចំណូល​​ដោយ​ខ្លួនឯង ដើម្បី​មាន​ដើមទុន​បន្ត​ការ​សិក្សា ។

នៅ​ពេល​អាយុ​គ្រប់​១៨​ឆ្នាំ នាង​Nicole​ប្រកាស​លក់​ព្រហ្មចារី​តាម​រយៈ​វេ​ប​សាយ​Elite Models VIP ដើម្បី​បាន​ជួប​បុរស​នៅ​ទូ​ទាំង​ពិភពលោក ។ នៅ​ក្នុង​វេ​ប​សាយ​នេះ​មាន​នារី​ប្រកាស​លក់​ព្រហ្មចារី​ចំនួន​៥​នាក់ រីឯ​Nicole បាន​ទទួល​ការ​ពេញចិត្ត​ខ្ពស់​ដោយ​មាន​បុរស​ជា​ច្រើន​ចាប់អារម្មណ៍ ។ បច្ចុប្បន្ន​មុន​អ្នក​ផ្តល់​តម្លៃ​១​លាន​អឺ​រ៉ូ ប៉ុន្តែ​នាង​នៅ​មាន​ជំនឿ​ចិត្ត​ថា​បុរស​ដែល​ឈ្នះ​លើ​ការ​ដេញថ្លៃ​នេះ​នឹង​ប្រតិបត្តិ​លើ​រូប​នាង​យ៉ាង​ល្អ ។
នាង Nicole បញ្ជាក់​ថា «​ព្រហ្មចារី​របស់ខ្ញុំ​នឹង​ក្លាយជា​ទំនិញ​របស់​អ្នកមាន​ប្រាក់​ខ្ពស់ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ចុះសម្រុង​នឹង​គេ​មិន​បាន ខ្ញុំ​អាច​ជ្រើស​យក​អ្នក​ផ្សេង​បន្ត ។

ខ្ញុំ​មាន​អារម្មណ៍​ថា​បុរស​ដែល​យល់ព្រម​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ខ្ញុំ គឺជា​មនុស្ស​មាន​ក្តី​មេត្តាករុណា ហើយ​ខ្ញុំ​គិត​ថា​យើង​នឹង​មាន​ពេលវេលា​ល្អ​នៅ​រួម​គ្នា ។

ម្យ៉ាងទៀត​មិន​ចង់ឱ្យ​ឪពុក​ម្តាយ​បានដឹង​ពី​រឿង​នេះ​ទេ ព្រោះ​ពួក​គាត់​ជា​មនុស្ស​តឹងរ៉ឹង​គ្មាន​ថ្ងៃ​យល់ព្រម​ឱ្យ​ខ្ញុំ​ប្រតិបត្តិ​បែប​នេះ​ឡើយ រីឯ​មិត្តភក្តិ​របស់ខ្ញុំ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​ដែរ ។ ប្រសិនបើ​អ្នក​នៅផ្ទះ​បានដឹង ពួក​គេ​ប្រហែល​ខូចចិត្ត​ជាក់​ជា​មិ​ខាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ