ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​កំពុង​តម្កល់​ធ្វើបុណ្យ ឪពុក​ម្តាយ​នៅ​ពេទ្យ​នៅឡើយ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរ​គោ​យន្ដ​កែ​ច្នៃ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយគ្មានទឹក ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ នៅ​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង…

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរ​គោ​យន្ដ​កែ​ច្នៃ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយគ្មានទឹក ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ នៅ​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​នគរបាល​ស្រុក​វាល​វែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​មាន​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដឹកឈើ ហើយ​នៅ​លើ​គោ​យន្ដ​នោះ​មាន​អ្នក​ជិះ​ចំនួន​៣​នាក់ គឺ​ប្ដី​ប្រពន្ធ និង​កូនប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​ទៀត ។

គោ​យន្ដ​បាន​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​គាំង​ចង្កូត​បត់​មិនកើត ក៏​ជ្រុល​ទៅ​មុខ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​យ៉ាង​អាណោចអាធ័ម ។ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក កូនប្រុស​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។

ជន​រង​គ្រោះ​ទី​១.​ឈ្មោះ ទន់ ប៊ុ​នទី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប្ដី​(​របួសស្រាល​) ទី​២.​ឈ្មោះ មុំ ថា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ប្រពន្ធ​(​របួសធ្ងន់​) និង​ទី​៣.​ឈ្មោះ ប៊ុ​ន កុម្ភៈ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​កូន​(​ស្លាប់​) ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

សាកសព​កូនប្រុស​បាន​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​នៃ​សព ក្រោម​ការ​ចូលរួម​ពី​សាច់ញាតិ​បងប្អូន និង​អ្នកស្រុក​អ្នក​ភូមិ​នៅ​ក្បែរ​គ្នា​នោះ ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ គួរ​ឲ្យ​សង្វេគ​ចិត្ត​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ