ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​រក​ឃើញ​សារធាតុ១៧​ក្រុម​ជាប់​ទាក់ទង​នឹងដុំ​សាច់​សុដន់

6 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ពិនិត្យ​ពី​ទិន្នន័យ​ជាប់​ទាក់ទង​នឹង​ការ​មាន​ដុំ​សាច់​សុដន់​នៅ​ក្នុង​សត្វ​ទៅ​នឹង​ផ្សែង​រថយន្ត សារធាតុ​ដើម្បី​លាង​ថ្នាំ​ពណ៌​លាប​ផ្ទះ សារធាតុ​សម្រាប់​សម្លាប់​មេរោគ និង​សារធាតុ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ក្នុង​ជីវភាព​រសនៅ​ផ្សេង​ទៀត ។ បើ​ប្រៀបធៀប​វា​ទៅ​នឹង​ទិន្នន័យ ដែល​បាន​មក​ពី​មនុស្ស គឺ​នៅ​មាន​កម្រិត​នៅឡើយ តែ​នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​មួយ​ផង​ដែរ ។…

អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ពិនិត្យ​ពី​ទិន្នន័យ​ជាប់​ទាក់ទង​នឹង​ការ​មាន​ដុំ​សាច់​សុដន់​នៅ​ក្នុង​សត្វ​ទៅ​នឹង​ផ្សែង​រថយន្ត សារធាតុ​ដើម្បី​លាង​ថ្នាំ​ពណ៌​លាប​ផ្ទះ សារធាតុ​សម្រាប់​សម្លាប់​មេរោគ និង​សារធាតុ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ក្នុង​ជីវភាព​រសនៅ​ផ្សេង​ទៀត ។

បើ​ប្រៀបធៀប​វា​ទៅ​នឹង​ទិន្នន័យ ដែល​បាន​មក​ពី​មនុស្ស គឺ​នៅ​មាន​កម្រិត​នៅឡើយ តែ​នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​មួយ​ផង​ដែរ ។ ការ​ស្រាវជ្រាវ ថ្មី​ៗ​កន្លង​មក​ផ្តល់​ពន្លឺ​មួយ ដែល​ថា​មាន​មូលហេតុ​ដែល​មិនមែន​មក​ពី​ជំងឺតពូជ (nongenetic) អាច​ធ្វើ​ឲ្យ​មាន​ជំងឺមហារីក​សុដន់​ដែល​ទាំងនោះ គឺ​មក​ពីសារ​ធាតុគីមី ដែល​យើង​ប្រើប្រាស់​រៀងរាល់ថ្ងៃ ។

អ្នក​វិទ្យាសាស្ត្រ​នៃ Silent Spring Institute និង Harvard School of Public Health​ដែល​ស្រាវជ្រាវ​ស៊ីជម្រៅ​លើ​ទិន្នន័យ​អេ​ពី​ដេ​ម៉ា​ញ៉ូ​ឡូ​ស៊ី បាន​ពិនិត្យ​លើ​សារធាតុ​គីមី​ដែល​មានការ​ទាក់ទង​ទៅ​នឹង​ដុំ​សាច់​សុដន់​នៅ​លើ​សត្វ ហើយ​បន្ទាប់​មក​ប្រៀបធៀប​ការ​រក​ឃើញ​របស់​ពួក​គេ​ទៅ​នឹង​ទិន្នន័យ​ដែល​មាន​ស្រាប់ សម្រាប់​មនុស្ស​ដែល​នៅ​មាន​ដែន​កំណត់​នៅឡើយ ។

ក្រុម​អ្នក​សិក្សា​បាន​បោះ​ពុ​ម្ភ​ផ្សាយ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​នៅ​ក្នុង​ទិនានុប្បវត្តិ​Environmental Health Perspectives បាន​កំណត់​អត្តសញ្ញាណ​នៃ​សារធាតុ​គីមី​ចំនួន​១៧​ក្រុម ដែល​ពួក​គេ​និយាយ​ថា គឺជា​បុព្វហេតុ​ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​នេះ ។

សារធាតុ​គីមី​ដែល​យើង​ប្រើ​ជា​រៀងរាល់ថ្ងៃ​ទាំងនេះ​រួម​មាន​សារធាតុ​ដែល​រក​ឃើញ​នៅ​ក្នុង​ផ្សែង​រថយន្ត សារធាតុ​ដែល​គេ​ប្រើ​ដើម្បី​កុំ​ឲ្យ​គ្រឿងសង្ហារិម កម្រាល និង​ពូក​ឆាប់​ប្រឡាក់ ឬ​ងាយ​ឆេះ​សារធាតុ​ស​ម្រ​ប់​លាង​សំអាត​ថ្នាំលាប​ជញ្ជាំង និង​ថ្នាំ​ដែល​គេ​ប្រើ​ដើម្បី​សម្លាប់​មេរោគ​ដាក់​ក្នុង​ទឹក​ផឹក​ជាដើម ។

ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​សារធាតុ​គីមី​ដែល​បាន​បង្កើត​ឡើង​ដោយ​ចំហេះ​ឥន្ធនៈ (benzene និង​butadiene ) ដែល​មនុស្ស​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ទាំងនេះ​ពី​ប្រេងសាំង ផ្សែង​បារី និង​អាហារ​ឆេះ​ខ្លោច​ជាដើម ។ ការ​ស្រាវជ្រាវ​បន្ថែម គឺ​ចាំបាច់​មុន​សន្និដ្ឋាន​ពី​មូលហេតុ និង​ផល​ប៉ះពាល់​ដែល​ទាក់ទង​រវាង​សារធាតុ​គីមី​ទាំងនេះ និង​ជំងឺមហារីក​សុដន់ ប៉ុន្តែ​អ្នកនិពន្ធ​បាន​ជំរុញ​ទាំង​បុរស និង​ទាំង​ស្ត្រី​យកចិត្តទុកដាក់​នៅ​ក្នុង​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ