ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រកស៊ី​ផ្លូវភេទ​សាច់​សខ្ចី​ញេញ​នៅ​ម្ដុំ​វត្ត​ភ្នំ អាជ្ញាធរ​ចុះ​នាំ​យក​ទៅ​អប់រំ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​ធ្វើ​រដ្ឋបាល​ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​ឈរ​ហៅ​ម៉ូយ​នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ បាន​ចំនួន​១១​នាក់ និង​៤​នាក់​ទៀត ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ប្លុក​បឹង​កក់ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​ធ្វើ​រដ្ឋបាល​ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​ឈរ​ហៅ​ម៉ូយ​នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ បាន​ចំនួន​១១​នាក់ និង​៤​នាក់​ទៀត ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ប្លុក​បឹង​កក់ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ មាន​ស្រីរកស៊ីផ្លូវភេទ​ឈរ​ហៅ​ម៉ូយ​ទ្រាបត្រា​តាម​ផ្លូវ​សាធារណៈ ទើប​អភិបាល​ខណ្ឌដូនពេញ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ឈរ​ហៅ​ម៉ូយ​គ្មាន​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ ដែល​តែងតែ​លួច​បន្លំ​យក​សម្ភារ​របស់​ភ្ញៀវ​ដែល​ស្រវឹងស្រា​មក​រក​សេវា​ផ្លូវភេទ ។

យុទ្ធនាការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​នេះ ឃាត់​បាន​ស្ត្រី​រកស៊ី​ផ្លូវ​នៅ​វត្ត​ភ្នំ​បាន​ចំនួន​១០​នាក់ និង​ម្នាក់​ទៀត​នៅ​ដើម​ពោធិ៍​មុខ​បារ​ទន្លេសាប និង​បន្ត​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៤​នាក់​នៅ​ប្លុក​បឹង​កក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ និង​ប្រុស​២​នាក់ ដកហូត​បាន​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​មួយ​យក​ទៅ​សាលា​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​កើតហេតុ នារី​រកស៊ី​ផ្លូវភេទ​ចំនួន​១១​នាក់ និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​៤​នាក់​ទៀត ត្រូវ​បាន​ខាង​សាលា​ខណ្ឌដូនពេញ​បញ្ជូន​យក​ទៅ​អប់រំ​នៅ​មន្ទីរ​សង្គមកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ