ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ម៉ូតូ​ព្រលះ​គ្នា​ដល់​ស្លា.ប់​ម្ខាង

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ពីរ​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ដោយ​ជួប​ឧប្បត្តិហេតុ​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ខេត្ត​ព្រះ​ស៊ី​ហ​នុ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ…

ខេត្តកំពត ៖ បុរស​ពីរ​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ដោយ​ជួប​ឧប្បត្តិហេតុ​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ខេត្ត​ព្រះ​ស៊ី​ហ​នុ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ដែល​បើក​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ​លី សុ​ប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ អ៊ិ​ន បុត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។ ប្រភព​ពី​នគរបាល​ចរាចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កូ​ប​ពី​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ មក​ពី​ត្បូង​ដល់​ចំណុច​កើតហេតុ​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​រៀង​ៗ​ខ្លួន ។

ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ចូល​ទៅ​ជួយ​លើក​ម៉ូតូ និង​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ភាគី​ខាង​ម៉ូតូ​សេ​១២៥ ដេក​សន្លប់​ផ្កាប់មុខ និង​មាន​ឈាម​ហូរ​ចេញពី​ថ្ងាស ព្រមទាំង​ដិតដាម​លើ​ផ្លូវ​ជា​ច្រើន ។ ចំណែក​ភាគី​ខាង​ម៉ូតូ​ស្កុប​ពី ស្ថិត​ក្នុង​ស្ថានភាព​របួសធ្ងន់​ដោយ​វង្វេងវង្វាន់​ស្មារតី​មិន​អាច​សួរនាំ​អ្វី​បាន​ឡើយ ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា គ្រា​ដែល​សមត្ថកិច្ច​ជួយ​ជ្រោមជ្រែង​បញ្ជូន​ទៅ​សង្គ្រោះ​នោះ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា ភាគី​ខាង​ម៉ូតូ​សេ​១២៥​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ