ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ឱកាស​ដល់​និស្សិត​វិស្វករ​ឆ្នាំ​ទី​៤ ដេ​ប៉ា​តឺ​ម៉​ង់​ទេព​កោសល្យ​ឧស្សាហកម្ម និង​មេកានិច

6 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​រយៈ​កិច្ចសហការ​ណ៍រ​វាង ក្រុមហ៊ុន អាយ​.​អេស​.​អាយ ស្ទៀល ជាមួយ វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​ការ​អនុញ្ញាត និង​ដឹកនាំ​និស្សិត​វិស្វករ​របស់ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា មក​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន…

យោង​តាម​រយៈ​កិច្ចសហការ​ណ៍រ​វាង ក្រុមហ៊ុន អាយ​.​អេស​.​អាយ ស្ទៀល ជាមួយ វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​ការ​អនុញ្ញាត និង​ដឹកនាំ​និស្សិត​វិស្វករ​របស់ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា មក​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន ISI STEEL កាលពី​ឆ្នាំ​២០១៧ កន្លង​មក ក្រុមហ៊ុន ISI STEEL បាន​អនុញ្ញាត​ដល់​និស្សិត​វិស្វករ​ឆ្នាំ​ទី​៤ មក​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ទេព​កោសល្យ​ឧស្សាហកម្ម និង​មេកានិច នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ចំនួន​៧២​នាក់ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​របស់​ខ្លួន​ជា​លើក​ទី​៣ នា​រសៀល​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​២០១៨ ។

ទស្សនកិច្ច​សិក្សា​នេះ គឺ​មិន​គ្រាន់តែ​ចង់​ចូលរួម​ចំណែក​ជាមួយ រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​ជា​ការ​ផ្តល់​ឱកាស​ដ៏​សំខាន់​ដល់​សិស្ស និ​សិ​ត្ស​ដែល​ត្រៀម​បញ្ចប់​ការ​សិក្សា​ធ្វើការ​ស្វែង​យល់​ដោយ​ផ្ទាល់​នូវ​ស្ថាន​ភាព និង​បរិយាកាស​ការងារ​ជាក់ស្តែង​ក្នុង​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​លើ​ចំណេះដឹង និង​ជំនាញ​របស់​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត សិស្ស និស្សិត​បាន​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​លើ​វិស័យ​ឧស្សាហកម្ម​ដែក ដោយ​ទទួល​បាន​នូវ​បទ​ពិសោធន៍​​ការងារ​ជាក់ស្តែង​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ខ្លួន​ទុកជា​មុន​សម្រាប់​ការ​ស្វែងរក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា ។

ទស្សនកិច្ច​សិក្សា​នេះ ក៏​បាន​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​ផង​ដែរ រវាង​និស្សិត ថ្នាក់ដឹក​នាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEEL ថែម​ទាំង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​បាន​ស្វែង​យល់​លម្អិត​អំពី​ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​ជាក់ស្តែង​មុន​ពេល​ចេញ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​រោងចក្រ​ឧស្សាហកម្ម​ផ្សេង​ៗ ។

កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក កាំ​ង សំណាង នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ISI STEEL ដោយ​ផ្ទាល់ រួម​ជាមួយ​បុគ្គលិក​ក្រុម​ហ៊ុន​ផង​ដែរ ហើយ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខខណ្ឌ​ការងារ និង​ផលិតផល​ដែក​របស់​ក្រុមហ៊ុន ការ​ណែនាំ​អំពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​ដែក និង​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព ៥​ស (5S) សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ ISI STEEL ផង​ដែរ ។

សូម​ជំរាប​ផង​ដែរ​ថា ក្រុមហ៊ុន អាយ​.​អេស​.​អាយ ស្ទៀល បាន​ក៏​កើតឡើង​នៅ​ឆ្នាំ​១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ដែក​ធំ​ជាងគេ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សមត្ថភាព ផលិត​ជា​ច្រើន​ពាន់​តោន​ក្នុង​មួយ​ខែ ហើយ​ផលិតផល​ទាំងនោះ​រួម​មាន ដែក​ទីប​មូល ទីប​ជ្រុង ដែក C ដែក U ដែក Z ដែក​កម្រាល​ព្រុំ IDECK ផលិតផល អាយ អេស អាយ ផា​ម (ISI PALM) ស័ង្កសី​ញូ​ម ស័ង្កសី​ពណ៌ និង​ស័ង្កសី​បិទ​ស្នោរ PU ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ