ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំ​ញៀន​បាន​១៤​កញ្ចប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន ១៤​កញ្ចប់​(១៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​) នៅ​ក្នុងផ្ទះ​មួ​យក ន្លែ​ង​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន ១៤​កញ្ចប់​(១៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​) នៅ​ក្នុងផ្ទះ​មួ​យក ន្លែ​ង​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ខេ​ង ប្រុស អាយុ​៣១​ឆ្នាំ មុខរប​រត់​តាក់ស៊ី ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​ទី​២-​ឈ្មោះ ជា សាមី​លី អាយុ​៤២​ឆ្នាំ មុខរបរ​និង ទីលំនៅ​មិន​ពិតប្រាកដ​។

មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បាន​នាំ​គ្នា​ធ្វើការ​ល្បាត នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន លុះ​ទៅ​ដល់​ខាង​មុខ​ផ្ទះ​ខាងលើ ដោយ​មានការ​សង្ស័យ​ក៏​បាន​ចូល​ទៅ​មើល​ក៏​បានឃើញ​ពួក​គេ​ទាំង​២​នាក់​កំពុង​ច្រកថ្នាំ​ញៀន​ដាក់​ថង់ ដើម្បី​ចែកចាយ​ក៏​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១៤​កញ្ចប់​(១៣​កញ្ចប់​តូច និង ១​កញ្ចប់​ធំ​)​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ទាំង ១៤​កញ្ចប់​ជា​វត្ថុ​តាង ក៏​បាន​នាំ​មក​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ