ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាតណ្ហា​យក​ប្រាក់​៥​ពាន់​រៀល ជា​ថ្នូរ​រំលោ.ភ​នារី​សតិ​មិន​គ្រប់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តា​ចាស់​ល្មោភកាម​ម្នាក់ យក​ប្រាក់​៥.០០០​រៀល ជា​ថ្នូរ​រំលោភ​នារី​សតិ​មិន​គ្រប់​បាន​សម្រេច បន្ទាប់​ពី​ឃើញ​នាង​កំពុង​បោក​ខោអាវ​នៅ​ក្នុង​បន្ទប់ទឹក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ តា​ចាស់​ល្មោភកាម​ម្នាក់ យក​ប្រាក់​៥.០០០​រៀល ជា​ថ្នូរ​រំលោភ​នារី​សតិ​មិន​គ្រប់​បាន​សម្រេច បន្ទាប់​ពី​ឃើញ​នាង​កំពុង​បោក​ខោអាវ​នៅ​ក្នុង​បន្ទប់ទឹក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល នៅ​ចំណុច​កើតហេតុ ក្នុងផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ក​.​ស​.​អ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​សតិ​មិន​ប្រក​តី​)​។ ជនសង្ស័យ ឈ្មោះ តាំង ហាំ​ង​លី ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

  នគរបាល​បញ្ជាក់​ថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ កំពុង​អង្គុយ​បោក​ខោអាវ​នៅ​ក្នុង​បន្ទប់ទឹក​ក្រោមផ្ទះ ស្រប​ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​កង់​ចេញពីផ្ទះ របស់​ខ្លួន​មក​ចូល​ផ្ទះ ជន​រង​គ្រោះ បានឃើញ​ជន​រង​គ្រោះ​កំពុង​អង្គុយ​បោក​ខោអាវ នៅ​ក្នុង​បន្ទប់ទឹក ក្នុង​បន្ទប់​ក្រោមផ្ទះ​ម្នាក់ឯង​ដោយ​គ្មាន​មនុស្ស​ចាស់ និង​អ្នក​ផ្សេង​នៅ​ជាមួយ​ផង ជនសង្ស័យ បាន​និយាយ​លួងលោម​ជន​រង​គ្រោះ ហើយ​បាន​ឲ្យ​ប្រាក់​ចំនួន ៥.០០០​រៀល មក​ជន​រង​គ្រោះ រួច​បាន​ទាយ​ដៃ​ជន​រង​គ្រោះ មក​ដេក​លើ​ពូក​ក្រោមផ្ទះ ហើយ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច​។

ពេល​ប្រព្រឹត្ត​បទល្មើស​រួច​ហើយ​ជនសង្ស័យ បាន​ជិះ​កង់​មក​ផ្ទះ​បាត់​។ លុះ​មក​ដល់​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល​ជន​រង​គ្រោះ​បាន​យក​ហេតុការណ៍​ខាងលើ​និយាយ​ប្រាប់ ឪពុក​ខ្លួន​ឈ្មោះ កែវ សុវណ្ណ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​សន្តិសុខ ពេល​បានដឹង​ព័​ត៌ នៅ​វេលា​ម៉ោង​៩ និង​១៥​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ឪពុក​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​គគីរ ពេល​ទទួល​បណ្ដឹង​ហើយ កម្លាំង​ប៉ុស្តិ៍​នគរបាល​គគីរ​ចុះ ទៅ​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ រួច​ប​ញ្ជួ​ន​មក​អធិការដ្ឋាន​គន​របាល​ស្រុក​កៀនស្វាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ