ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​ពេល​កូន​របស់​អ្នក​ប្រកាច់?

6 ឆ្នាំ មុន

ប្រកាច់​គឺជា​ការ​បាត់បង់​ស្មារតី​ដែល​កើតឡើង​យ៉ាង​រហ័ស ។ ក្រោយមក​រាង​កាយ​ឡើង​រឹង​ហើយ​សាច់ដុំ​នៃ​រាង​កាយ​កន្ត្រាក់​ញាក់ ។​ខណ​:​ដែល​សាច់ដុំ​ឡើង​រឹង ជន​រង​គ្រោះ​ឈប់​ដកដង្ហើម​, រាក​នោម​, រាក ហើយ​អាច​ខាំ​អណ្តាត ។ ការ​ប្រកាច់​អាច​បណ្តាល​មក​ពី​ស្ក​ន់​ជាន់​,​របួស​ក្បាល​,​ដាច់​សរសៃឈាម​នៅ​ក្នុង…

ប្រកាច់​គឺជា​ការ​បាត់បង់​ស្មារតី​ដែល​កើតឡើង​យ៉ាង​រហ័ស ។ ក្រោយមក​រាង​កាយ​ឡើង​រឹង​ហើយ​សាច់ដុំ​នៃ​រាង​កាយ​កន្ត្រាក់​ញាក់ ។​ខណ​:​ដែល​សាច់ដុំ​ឡើង​រឹង ជន​រង​គ្រោះ​ឈប់​ដកដង្ហើម​, រាក​នោម​, រាក ហើយ​អាច​ខាំ​អណ្តាត ។ ការ​ប្រកាច់​អាច​បណ្តាល​មក​ពី​ស្ក​ន់​ជាន់​,​របួស​ក្បាល​,​ដាច់​សរសៃឈាម​នៅ​ក្នុង ខួរក្បាល​,​ញៀន​ស្រា ឬ​ញៀន​ថ្នាំ​ញៀន​ធ្ងន់​,​លេបថ្នាំ​ដែល​ហួស​កាលកំណត់​,​ពុល និង​គ្រុនក្តៅ​ខ្លាំង​ចំពោះ​កូន​ក្មេង ។

ការ​សង្គ្រោះ​បឋម
នៅ​ពេល​ដែល​កូន​របស់​អ្នក ឬ​សមាជិក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​ប្រកាច់​នោះ​ចូរ​អ្នក​នឹកឃើញ​វិធី ដូច​ខាងក្រោម​ ៖

-​ការពារ​ជន​រង​គ្រោះ​កុំ​ឲ្យ​របួស ។ ដាក់​ជន​នោះ​នៅ​កន្លែង​រាប​ទន់​បើ​អាច​ធ្វើ​បាន ។ រុំ​កូន​កន្សែងដៃ ហើយ​ដាក់​នៅ​ចន្លោះ​ធ្មេញ​របស់​ជន​នោះ ។ សូមកុំ​ប្រើ​របស់​រឹង​ដាក់​នៅ​ចន្លោះ​ធ្មេញ​របស់​គេ ។

-​បណ្តោយ​ឲ្យ​ជន​រង​គ្រោះ​ប្រកាច់ ។
-​កុំ​ព្យាយាម​ចាប់ ឬ​សង្កត់ ។

-​កុំ​ដាក់​ក្មេង​ដែល​គ្រុនក្តៅ​ខ្លាំង​ត្រាំ​នៅ​ក្នុង​ទឹក​ប៉ុន្តែ​យក​កន្សែង​ជ្រលក់​ទឹ​ក្តៅ ឧណ្ហ​ៗ​មក​ជូត​ឲ្យ​ក្មេង​នោះ ។

-​កុំ​ព្យាយាម​បញ្ច្រក​ទឹក​ក្មេង ប៉ុន្តែ​ផ្តល់​ការ​ដកដង្ហើម​សប្ប​និមិត្ត ។
-​តាមដាន​ការ​ប្រកាច់​។ អោយ​ជន​រង​គ្រោះ​ដេក និង​សម្រាក ។
-​ស្វែងរក​គ្រូពេទ្យ​ជំនួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ