ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ក្នុងស្រុក​អភិវឌ្ឍន៍​ផ្ទះ​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាប់​ផ្សារ​អ៊ី​អន​២​ភ្នំពេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សក្ដានុពល​វិនិយោគ​ក្នុង​តំបន់​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​មាន​សន្ទុះ​ងើប​ខ្លាំង និង​បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​វិនិយោគិន ក្នុង និង​ក្រៅ​ស្រុក​សម្រាប់​អភិវឌ្ឍន៍​ជា​តំបន់​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល ។…

រាជធានី​ភ្នំពេញ ៖ សក្ដានុពល​វិនិយោគ​ក្នុង​តំបន់​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​មាន​សន្ទុះ​ងើប​ខ្លាំង និង​បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​វិនិយោគិន ក្នុង និង​ក្រៅ​ស្រុក​សម្រាប់​អភិវឌ្ឍន៍​ជា​តំបន់​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល ។ ជាក់ស្ដែង​គម្រោង​អភិវឌ្ឍន៍​ផ្ទះ​ពាណិជ្ជកម្ម​ថ្មី​មួយ​របស់​វិនិយោគិន​ក្នុងស្រុក បាន​ចាប់ផ្ដើម​ប្រកាស​សាងសង់​ជា​ផ្លូវការ​ជាប់​នឹង​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ក្នុង​សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។

លោក​ឧកញ៉ា សេង ញ៉​ក់ នាយក​គ្រប់គ្រង​គម្រោង ដឹង ព្រេ​មៀ ដែល​ជា​គម្រោង​ផ្ទះ​ពាណិជ្ជ​កម្ម​ថ្មី បានអោយ​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​វិនិយោគ​នៅ​តំបន់​នេះ ដោយ​មើលឃើញ​ថា ភ្នំពេញ​ថ្មី​បច្ចុប្បន្ន​ខុស​ពី​អតីតកាល ។ បច្ចុប្បន្ន​តំបន់​ភ្នំពេញ មាន​ផ្សារ​ទំនើប​ធំ​ៗ មាន​បុរី មាន​មជ្ឈមណ្ឌល​សន្និបាត និង​ជា​ពិសេស​មាន​ផ្សា​របោះ​ដុំ​ធំ​ដំបូង​គេ​ទៀត​ផង ។ លោក​ឧកញ៉ា​ថា ៖ «​ខ្ញុំ​ជឿជាក់​ថា នៅ​ថ្ងៃ​អនាគត ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​មួយ​នេះ​កាន់តែ​មាន​សន្ទុះ​បន្ថែម​ទៀត ទាំង​ការ​រស់នៅ និង​ធ្វើ​អាជីវកម្ម » ។

លោក​ឧកញ៉ា​បន្ត​ថា គម្រោង​អាជីវកម្ម និង​លំនៅ​ឋាន​ប្រណីត​ថ្មី​នេះ នឹង​ចូលរួម​ជា​ផ្នែក​មួយទៀត​នៃ​ភាព​រី​កម​ច្រើន​នៃ​វិស័យ​អចលនទ្រព្យ តាម​រយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច ជា​ពិសេស​ធ្វើ​អោយ​រាជធានី​ភ្នំពេញ កាន់តែ​មាន​ភាព​ទាន់សម័យ​បន្ថែម​ទៀត ។​លោក​ឧកញ៉ា​និយាយ​ថា​៖ «​យើង​នឹង​ជំរុញ​អោយ​មានការ​ធ្វើ​អាជីវកម្ម​កាន់តែ​ផុសផុល​ឡើង ក្រោយ​ពេល​ដែល​គម្រោង​របស់​យើង​បាន​សាងសង់​រួចរាល់ ដោយ​មិន​ទុក​អោយ​អតិថិជន​របស់​យើង​ទិញ ហើយ​ទុក​ចោល​នោះ​ទេ គឺ​យើង​ចង់​ឃើញ​សកម្មភាព​ពាណិជ្ជ​កម្ម នៅ​តំបន់​ភ្នំពេញ​ថ្មី​កាន់តែ​ខ្លាំង​ឡើង​នៅ​ពេល​ខាង​មុខ​នេះ » ។

លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង​មួយ​ទស្ស​វត្ស៍​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​សំណង់​អគារ សំណង់​លំនៅ​ឋាន ផ្សារ​ទំនើប​ធំ​ជាង ។ គិត​ត្រឹម​ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់​ចំនួន ៩៧៩​អគារ ក្នុង​នោះ​ពី​កម្ពស់​៥​ជាន់​ដល់ ៩​ជាន់ មាន ៥៧៩​អគារ កម្ពស់​១០​ជាន់ ដល់​១៩​ជាន់ មាន​២៩០​អគារ កម្ពស់​២០​ជាន់​ដល់​២៩​ជាន់ មាន​៧០​អគារ កម្ពស់​៣០​ជាន់​ដល់​៣៩​ជាន់ មាន​២៩​ជាន់ និង​កម្ពស់​ចាប់ពី​៤០​ជាន់ឡើង​ទៅ​មាន​ចំនួន​១១​អគារ ។ ម្យ៉ាងវិញទៀត​សំណង់​បុរី​ដែល​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាតិ​អោយ​សាងសង់​មាន​ចំនួន​១៨០​បុរី ។

លោក​បន្ត​ថា ទន្ទឹម​នឹង​មានការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ នៅ​ក្នុង​ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ លិខិតស្នើ​សុំ​បើក​ការដ្ឋាន​សាងសង់ មាន​ចំនួន​៧៣​ការដ្ឋាន កើនឡើង​ប្រមាណ​១៧​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៦ ។ បើ​ទោះបីជា​មានការ​រីក​ចម្រើន​យ៉ាងណា​ក្តី ក៏​វិស័យ​សំណង់​នេះ ជួប​បញ្ហា​មួយ​ចំនួន ជាក់ស្ដែង​គម្រោង​ខ្លះ​ទទួល​បាន​លិខិត​សាងសង់​រួច​ហើយ តែ​មិន​សាងសង់ ហើយ​គម្រោង​ខ្លះ​ទៀត​សាងសង់​ខុស​ពី​ប្លង់​ដែល​បាន​ដាក់​ស្នើ​សុំ​ទៅ​ក្រសួង​ជាដើម ។

គួរ​បញ្ជាក់​ថា បើ​តាម​ការ​វាយតម្លៃ​ពី​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ បានអោយ​ដឹង​ថា តំបន់​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ហាក់​មាន​សកម្មភាព​វិនិយោគ​ខ្លាំង​នៅ​ក្រោយ​កម្ពុជា ជួប​វិបត្តិ​កាលពី​ឆ្នាំ ២០០៨​កន្លង​មក ហើយ​សន្ទុះ​នេះ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​នេះ​ទៀត​សោត ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា តួយ៉ាង​ក្នុង​ឆ្នាំ ២០១៧ សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​៦,៩​ភាគរយ ដោយ​ក្នុង​នោះ វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏​មាន​ចំណែក​ធំ​មួយ​នៅ​ក្នុង​កំណើន​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ