ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​ពីរ​គ្រឿង​បុក​ជា​រថយន្ត ​ស្លា.ប់​៣​នាក់​រង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស​៣​នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ នៅ​វេ​ល​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទ​១៣ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩​សេ ត្រង់​ចំណុច​ស្ពាន​ព្រែក​សំរោង…

ខេត្តបន្ទាយមានជ័យ ៖ មនុស​៣​នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ នៅ​វេ​ល​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទ​១៣ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩​សេ ត្រង់​ចំណុច​ស្ពាន​ព្រែក​សំរោង ក្នុងភូមិ​ព្រែក​សំរោង ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ម៉ូតូ ស្លាប់​៣​នាក់ រង​របួសធ្ងន់​ម្នាក់ ។

ដំបូង​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១០០ ស៊េរី​ចាស់ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អូស​រ៉ឺ​ម៉ក​ដឹក​ស្មៅ អ្នកបើកបរ​ឈ្មោះ ប៊ុ​ន ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ប​វេ​ល ដោយ​បើក​ចេញពី​ខ្លោងទ្វា​វត្ត​ព្រែក​សំរោង ដែល​នៅ​ខាងជើង​ផ្លូវ ឡើង​ផ្លូវជាតិ​បត់​ស្តាំ​ទៅ​លិច​ដោយ​បើក​ឡើង​ជ្រុល​ទៅ​ខាងឆ្វេង​រួច​បើក​មក​ស្តាំ​វិញ ស្រប​ពេល​នោះ​ដែរ ក៏​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៣៧៨៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ គេចខ្លួន​បាត់ ។

ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​បើក​មាន​ល្បឿន​លឿន​ក៏​ជាន់​ហ្គ្រាំ​ង​មិន​ជាប់​ជ្រុល​ទៅ​បុក​ចំ​ពី​ចំហៀង​ខាងឆ្វេង​រ៉ឺ​ម៉ក រួច​រេ​ចង្កូត​ទៅ​ខាងឆ្វេង ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ បន្ទាយ​មាន​ជ័យ ១J-៨៦៣៤ ដែល​បើកបរ​ដោយ​ឈ្មោះ ឆ​ម ឈឿ​ប ភេទ​ស្រី អាយុ​៥២​ឆ្នាំ ឌុ​ប​កូនស្រី ឈ្មោះ ទៀង ច​ន្ធូ អាយុ​៣៣​ឆ្នាំ និង​ចៅស្រី ឈ្មោះ រុំ លី​ន​ណា អាយុ​៤​ឆ្នាំ នៅ​ភូមិ​ចំណោម​កើត ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ ទិស​ដៅ​លិចទៅ​កើត ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ ស្រី​២ របួសធ្ងន់​ម្នាក់ ។

វត្ថុ​តាង​ម៉ូតូ​២​គ្រឿង និង​រថយន្ត​១​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ស្រុក​មង្គល​បូ​រី ។ មូលហេតុ​បណ្ដាល​មក​ពី​ម៉ូតូ​អូស​រ៉ឺ​ម៉ក​មិន​គោរព​សិទ្ធ​អាទិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ