ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ​បា​រុ បង្ហាញ​រថយន្ត​ថ្មី​បំពាក់​ជាមួយ​បច្ចេកវិទ្យា EyeSight នៅ​ក្នុង​កម្មវិធី Singapore Motorshow 2018

6 ឆ្នាំ មុន
  • ភ្នំពេញ

​ប្រទេស​សិង្ហ​បុរី​ ៖ ក្រុមហ៊ុន​ម៉ូ​ធ័​រ​អ៊ី​ម៉េ​ជ ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក ស៊ូ​បា​រុ ក្នុង​បណ្តា​ប្រទេស​ចំនួន ៩ ក្នុង​ប្រទេស​អាស៊ី​ បាន​ដាក់​បង្ហាញ​រថយន្ត​ថ្មី​បំផុត ស៊ូបា​រុ…

​ប្រទេស​សិង្ហ​បុរី​ ៖ ក្រុមហ៊ុន​ម៉ូ​ធ័​រ​អ៊ី​ម៉េ​ជ ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក ស៊ូ​បា​រុ ក្នុង​បណ្តា​ប្រទេស​ចំនួន ៩ ក្នុង​ប្រទេស​អាស៊ី​ បាន​ដាក់​បង្ហាញ​រថយន្ត​ថ្មី​បំផុត ស៊ូបា​រុ Outback និង XV ក្នុង​កម្មវិធី Singapore Motorshow 2018 នៅ​ប្រទេស​សិង្ហ​បុរី​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០១៨​។

​នៅ​ក្នុង​ពិធី Singapore Motorshow 2018 បាន​បង្ហាញ​នូវ​បច្ចេក​វ​ទ្យា​ថ្មី ប្រព័ន្ធ​កាមេរ៉ា​ជំនួយ​អ្នកបើកបរ EyeSight ដែល​ជា​បច្ចេកវិទ្យា​ថ្មី​បំពាក់​ប​នែ្ថ​ម​លើ​បច្ចេកវិទ្យា​ស្នូល​របស់ ស៊ូ​បា​រុ​។​

​រថយន្ត Outback ថ្មី​នេះ នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី ជាមួយ​សមត្ថភាព​បើកបរ​ឆ្លងកាត់​ឧបសគ្គ​នានា និង​ភាព​ប្រណីត​ប្រកបដោយ​ផាសុកភាព​ខ្ពស់ ជាមួយ​រូបរាង​ខាងក្រៅ​រឹង​មាំ និង​ផ្នែក​ខាងក្នុង​ដ៏​ប្រណីត​ឆើតឆាយ​។ រីឯ​ស៊ូ​បា​រុ XV បាន​បំពាក់​ជាមួយ​តួ​រថយន្ត​ជំនាន់​​ថ្មី Subaru Global Platform ជាមួយ​បច្ចេកវិទ្យា​ថ្មី EyeSight ផ្តល់​បទ​ពិសោធន៍​ថ្មី​សំរាប់​ការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​លោក Glenn Tan អគ្គនាយក​ក្រុមហ៊ុន តាន់​ចុង អ៊ិ​ន​ធើ​ណេ​សិន​ណ​ល ​មាន​ប្រសាសន៍​ថា​៖ «​ឆ្នាំ​២០១៨ នេះ ជា​សករាជ​ថ្មី នៃ​ការ​ជោគជ័យ​របស់​យើង ដោយ​បាន​នាំ​មក​នូវ​បច្ចេក​វិទ្យា​ថ្មី​ទំនើប​ចុង​ក្រោយ​គឺ ស៊ូ​បា​រុ EyeSight ដែល​ទទួល​បាន​ពានរង្វាន់​ក្នុង​តំបន់ ហើយ​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​ក្រៃ​លែង ដែល​បាន​បង្ហាញ​រថយន្ត​ថ្មី ស៊ូ​បា​រុ Outback និង XV ក្នុង​កម្មវិធី Singapore Motorshow ក្នុងថ្ងៃនេះ​។ រថយន្ត Outback ស៊េរី​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើងជា​មួយ​រូបរាង​ថ្មី​រឹង​មាំ ស្រស់​សង្ហា បង្កើន​សមត្ថភាព​បើក​បរ​ប្រសើរ​ជាង​មុន​ជាមួយ​មុខងារ​ជា​ច្រើន ដែល​អាច​នាំ​លោក​អ្នកបើកបរ​ទៅ​កាន់​គោល​ដៅ​​ជាមួយនឹង​ភាព​ពេញចិត្ត​»​។

​លោក​បាន​បន្ថែម​ទៀត​ថា​ លោក​ពិតជា​មាន​សោមនស្ស​ក្រៃ​លែង ដោយ​បាន​បង្ហាញ​រថយន្ត ស៊ូ​បា​រុ XV បំពាក់​ជាមួយ​ម៉ាស៊ីន 2.0L Direct Injection Boxer Engine និង​ប្រអប់​លេខ CVT សំរាប់​ទីផ្សារ​សិង្ហ​បុរី ដោយ​បាន​ទទួលស្គាល់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អតិថិជន​។

​លោក Glenn Tan មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​៖ «​ជាមួយ​ការ​នាំ​យក​មក​នូវ​បច្ចេកវិទ្យា​ថ្មី​នេះ យើង​សង្ឃឹមថា នឹង​អាច​បំពេញ​នូវ​បំណងប្រាថ្នា​របស់​អតិថិជន ដែល​ត្រូវការ​រថយន្ត SUV មាន​សមត្ថភាព​ខ្ពស់ និង​ផាសុកភាព​សំរាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ ម៉ូ​ដែល​ថ្មី​ទាំង​ពីរ​នេះ បាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា EyeSight នឹង​បំពេញ​នូវ​ការ​រំពឹង​​ទុក​របស់​អតិថិជន និង សេចក្តី​ត្រូវការ​របស់​អតិថិជន​ជាក់​ជា​មិន​ខាន​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ