ស្ពាន​កញ្ចក់​វែង​បំផុត​លើពិភព​​លោក


«CNN»​បាន​បង្ហាញ​ស្ពាន​កញ្ចក់​វែង​បំផុត​នៅ​ខេត្ត​ហ៊ឺ​ប៉ើយ ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ចិន​ មាន​បណ្តោយ​ប្រវែង​៤៨៨​ម៉ែត្រ កម្ពស់​២១៨​ម៉ែត្រ ។ ស្ពាន​នោះ​ចេញ​ម៉ូ​ដ​ដោយ​បង្កើន​បច្ចេកវិទ្យា​ថ្មី​ធ្វើ​ឱ្យ​វា​អាច​យោល​បង្ក​ការ​ភ័យ​ខ្លាច និង​រំភើប​ដល់​អ្នកទេស​ចរ។

ស្ពាន​ដែល​ត​ភ្ជាប់​ផ្ទាំង​ថ្ម​ចំនួន​២​កន្លែង​អាច​ទស្សនា​ទេសភាព​«​ហុង​យ៉ា​គូ​»​ដោយ​ស្ពាន​នេះ​មាន​ទទឹង​ប្រវែង​៤​ម៉ែត្រ​ប្រើ​បន្ទះ​កញ្ចក់​ចំនួន​១.០៧៧​ផ្ទាំង និង​មួយ​ផ្ទាំង​មាន​កម្រាស់​៤​សង្ទីម៉ែត្រ ។

ស្ពាន​នោះ​បើក​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ២០១៧ ដោយ​បំបែក​ឯត​ទគ្គ​កម្ម​ជា​ស្ពាន​កញ្ចក់​ថ្លា​វែង​បំផុត​នៅ​លើ​ពិភពលោក ដោយ​ប្រជែង​ស្ពាន​«Zhangiajie Grand Canyon»​នៅ​ខេត្ត​ហ៊ូ​ណា​ន ប៉ុន្តែ​ស្ពាន​នោះ​នៅ​តែ​ជា​ស្ពាន​កញ្ចក់​ថ្លា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​មាន​កម្ពស់​៣០០​ម៉ែត្រ ។

ក្រៅពី​នោះ​នៅ​ខេត្ត​ហ៊ឺ​ប៉ើយ​នៅ​មាន​ផ្លូវ​ដើរ​កញ្ចក់​សសៀរ​តាម​ភ្នំ​គួរ​ឱ្យ​ស្លុត​អារម្មណ៍
ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ