ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​បសុពេទ្យ​ស្រុក​ព្រៃ​នប់​ចាប់​ជ្រូក​៣០​ក្បាល​ដឹក​ជញ្ជូន​ខុសច្បាប់

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ជ្រូក​ចំនួន​៣០​ក្បាល ដឹក​តាម​រថយន្ដ​មួយ​គ្រឿង​មក​ពី​ខេត្ដកំពត ត្រូវ​បាន​មន្ដ្រី​បសុពេទ្យ​ប្រចាំការ​នៅ​កា​រិ​យាល័យ​ព្រៃ​នប់​ធ្វើការ​ ឃាត់​ទុក បន្ទាប់​ពី​សត្វជ្រូក​ទាំង​៣០​ក្បាល​នេះ​ពិនិត្យ​ឃើញ​ថា ពុំមានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នេះ​កើត​មាន​ឡើង​កាល ពី​ថ្ងៃ​ទី​១១ កក្កដា វេលា​ម៉ោង​៤ និង​៥៥​នាទី រសៀល នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃនប់

ខេត្ដ​ព្រះ​សីហ​នុ ៖ ជ្រូក​ចំនួន​៣០​ក្បាល ដឹក​តាម​រថយន្ដ​មួយ​គ្រឿង​មក​ពី​ខេត្ដកំពត ត្រូវ​បាន​មន្ដ្រី​បសុពេទ្យ​ប្រចាំការ​នៅ​កា​រិ​យាល័យ​ព្រៃ​នប់​ធ្វើការ​ឃាត់​ទុក បន្ទាប់​ពី​សត្វជ្រូក​ទាំង​៣០​ក្បាល​នេះ​ពិនិត្យ​ឃើញ​ថា ពុំមានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នេះ​កើត​មាន​ឡើង​កាល ពី​ថ្ងៃ​ទី​១១ កក្កដា វេលា​ម៉ោង​៤ និង​៥៥​នាទី រសៀល នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ ។

តាម​មន្ដ្រី​បសុពេទ្យ​ស្រុក​ដែល​ចុះ​ទៅ កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ការ​ឃាត់​សត្វជ្រូក​ទាំងនេះ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍ របស់​ថ្នាក់លើ​ដែល​តំរូវ​ឱ្យ​មន្ដ្រី​បសុពេទ្យ​ទាំងអស់​ចុះ​អនុវត្ដ​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​រាល់ការ​ធ្វើ​ចរាចរ​នាំ​ចូល​សត្វ​គ្រប់​ប្រភេទ​មិន​ថា សត្វ​ទាំងនោះ​ចិញ្ចឹម​ក្នុងស្រុក ឬ​នាំ​ចូល​ពីប្រទេស​គេ​ឡើយ ត្រូវ​តែ​ត្រួតពិនិត្យ​រកលិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​នាំ​ចូល​ឱ្យ​បានត្រឹមត្រូវ និង​ស្របច្បាប់ ជា​ពិសេស​ត្រូវពិនិត្យ និង​តាមដាន​សត្វ​ទាំងនោះ​ឱ្យ​ដឹងច្បាស់​ថា តើ​សត្វ​ទាំងនោះ​មាន​ជំងឺ ដែរ​ឬទេ បន្ទាប់​ពី​មន្ដ្រី​ជំនាញ​ពិនិត្យ​ទៅ​ឃើញ​ថា ការ​នាំ​ចូល​សត្វ​ទាំងនោះ គឺ​ពុំ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់​នោះ គឺ​ល្មើសទៅ​នឹង​អនុ​ក្រិ​ត្យ​លេខ​១៦ ផ្នែក​ច្បាប់​នាយក ដ្ឋា​ន​ផលិតកម្ម​បសុព្យាបាល​នៃ​ក្រសួង​ក​សិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ហើយ​ត្រូវ​ឃាត់ទុក និង​រាយការណ៍​ជូន​ថ្នាក់លើ​ជា​បន្ទាន់​។

មន្ដ្រី​នោះ​បាន​បន្ដ​ទៀត​ថា សត្វ​ជ្រូក​ទាំងនេះ​គឺ​ដឹក​តាម​រថយន្ដ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​ទំងន់​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក លេខ​កំពត ៣​A ០២៤៧ ដឹក​មក​ពី​ស្រុក​ឈូក ខេត្ដកំពត ។ ម្ចាស់​ជ្រូក​ឈ្មោះ​អ៊ុ​ក ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ឫស្សី ឃុំ​ត្រ​ញំ​ង​បី ស្រុក​ឈូក ខេត្ដកំពត ។  ការ​រួម​គ្នា​ពង្រឹង​ច្បាប់​បសុពេទ្យ​មួយដែល​មន្ដ្រី​ជំនាញ​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​អនុវត្ដ និង​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​អនុ​ក្រឹ​​ត្យ​ច្បាប់​កុំឱ្យ​ឈ្នួ​ញ​ចេះ​តែធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ស្រេច​តែ​ចិត្ដ ដោយ​មិន​គិត ពី​ផលប្រយោជន៍​អ្នក​ដទៃ ក៏​ដូច​ជា​ផលប្រយោជន៍​ជាតិ ។ តាម​ព័ត៌មាន​ចុង​ក្រោយ មន្ដ្រី​រូប​នោះ​បាន​បង្ហើប​បន្ថែម​ថា បន្ទាប់​ពីឃាត់​សត្វ​ជ្រូក​នោះ​ហើយ ឮដំណឹង​ថា មាន អ្នកធំ​ខាង​ឈ្មួញ​គេ​មក​សុំ​សំរួល តែ​ត្រូវ​បានក្រុម​មន្ដ្រី​ទាំងនោះ​បដិសេធ​ដោយ​រង់ចាំ​ថ្នាក់លើ​ជា​អ្នក​សំរេច ៕