ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការក្រុង​កោះហៅ​លោក ជា មុនី ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ​មក​រា ​លើ​បណ្តឹង​សហជីព

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ​ត្រូវ​បាន​លោក សៀង សុខ…

​រាជធានី​ភ្នំពេញ ៖ លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ​ត្រូវ​បាន​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​​ដីកា​កោះហៅ​ឱ្យ​ចូលខ្លួន​មក​សាលាដំបូង​ក្នុង​នាម​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​រឿង​ក្ដី​ព្រហ្ម​ទ​ណ្ឌ​ដែល​ប្ដឹង​ដោយ​សមាគម​សហជីព​ចំនួន​១២០ ។

​លោក កេតុ សុវណ្ណ​ឌី​ និង​លោក ដា​រ៉ា សុ​បញ្ញា ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សហ​ជីព​ធំ​ៗ​ចំនួន​១២០ កាលពី​ថ្ងៃ​ទី​០៩ ខែមករា ​ឆ្នាំ​២០១៨ បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​​ប្តឹង​លោក ជា មុនី ពី​បទ​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌ កម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ។ យោង​តាម​បណ្តឹង​ក្រុម​សហជីព​ទាំង​១២០​បាន​ស្នើ​ឱ្យ​តុលាការ​ផ្តន្ទាទោស លោក ជា មុនី ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

​សូម​បញ្ជាក់​ថា បណ្ដឹង​ព្រហ្មទណ្ឌ​នោះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​លោក ជា មុនី បាន​និយាយ​ស្នើ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ។ លោក ជា មុនី បាន​បង្ហាញ​ការ​រំពឹង​តាម​រយៈ​វិទ្យុ​បរទេស​មួយ​ថា បើ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រង​គ្រោះ ហើយ​ងាក​មក​រក​ផ្លូវ​ចរចា​បញ្ចប់វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យ៉ាងណាមិញ ប្រភព​ព័​ត៌​មានបាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​បណ្តឹង​ដាក់​តុលាការក្រុង​ភ្នំពេញ​​នោះ លោក ជា មុន្នី ត្រូវ​បាន​គេ​រាយការណ៍​ថា រូប​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​បាត់​ទៅ​ហើយ ៕

កែសម្រួលដោយ