ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ជិត​២​ពាន់​នាក់​ចូលរួម​ខួប​លើក​ទី​៣៩ ទិវា​ជ័យជម្នះ​៧​មក​រា

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស​ប្រមាណ​ជិត​២,០០០​នាក់ បាន​ចូលរួម​ខួប​លើក​ទី​៣៩ ទិវា​ជ័យជម្នះ​៧​មក​រា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស​ប្រមាណ​ជិត​២,០០០​នាក់ បាន​ចូលរួម​ខួប​លើក​ទី​៣៩ ទិវា​ជ័យជម្នះ​៧​មក​រា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ ។

លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ នៃ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ខេត្តបន្ទាយមានជ័យ​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា ១៩៧៩ – ៧ មក​រា ២០១៨ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន និង​សិស្សានុសិស្ស​មាន​ចំនួន​១,៤៤៤​នាក់ ។

លោក​បាន​មាន​ចំណាប់​អារ​ម្មរណ៍​ថា មាន​តែ​គណៈបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ ជា​អ្នក​មានគុណ ជា​វីរជន​ស្នេហា​ជាតិ​យ៉ាង​ពិតប្រាកដ ដែល​បាន​ក្រោកឈរ​ពី​ស្ថានភាព​ដ៏​លំបាកលំបិន​បំផុត​ប្រមូលផ្តុំ​កម្លាំង​សាមគ្គី​គ្រប់​ទិស​ទី ដឹកនាំ​កម្លាំង​តស៊ូ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​បាន​រស់រាន​មានជីវិត​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ។

ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ទិវា​ជ័យជម្នះ​៧​មក​រា ស្មារតី​៧​មក​រា​ស្ថិត​ស្តេ​រ​អមតៈ​ក្នុង​ដួងចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប និង​គ្រប់​ជំនាន់​តទៅ​មុខ​ទៀត ។

លោក​បាន​បញ្ជាក់​ថា ស្មារតី​៧​មក​រា​គឺជា​ពន្លឺ​បង្ហាញផ្លូវ​យើង​ឲ្យ​ពុះពារ​ជម្នះ​បាន​គ្រប់​ឧបសគ្គ និង​ការ​លំបាក​នៅ​គ្រប់​កាលៈទេសៈ​ឆ្ពោះទៅ​រក​ជ័យជម្នះ​៧​មក​រា ជាក​ម្លាំ​មហា​សាមគ្គី​ជាតិ​ដែល​គ្មាន​អ្វី​អាច​មក​បំបែក​បាន សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដ៏​រឹង​មាំ បាន​ធានា​ឲ្យ​កម្ពុជា​បន្ត​សម្រេច​បានការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​ស្រប​តាម​គោលនយោបាយ​ដ៏​ឈ្លាសវៃ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ជា​ថ្នាក់​ដឹក​គណៈបក្ស​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ