ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ត្រី​មួយ​យប់​បាន​តែ​មួយ​យក​មក​លក់ ប៉ះ​ចំ​លុយ​ក្លែងក្លាយ​ទៀត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ដើរ​ចាយប្រាក់​ក្លែងក្លាយ​ផ្អើល​អ្នកផ្សារ​ក្រមួន មក​ចោមរោម​មើល​ធ្វើ​ឲ្យ​ជនសង្ស័យ​ដឹងខ្លួន ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ នៅ​វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​ផ្សារ​ក្រមួន…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ដើរ​ចាយប្រាក់​ក្លែងក្លាយ​ផ្អើល​អ្នកផ្សារ​ក្រមួន មក​ចោមរោម​មើល​ធ្វើ​ឲ្យ​ជនសង្ស័យ​ដឹងខ្លួន ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ នៅ​វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​ផ្សារ​ក្រមួន ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ បើ​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ មួ​ង លាប អាយុ​៣៨​ឆ្នាំ ជា​អ្នកលក់​ត្រី​នៅ​ផ្សារ​ក្រមួន បាន​ឲ្យ​ដឹង​ថា គាត់​មាន​ទីលំនៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង មាន​ប្តី​ជា​អ្នកនេសាទ រក​ត្រី​នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ ពេល​រក​ត្រី​បាន​គឺ​ឲ្យ​គាត់​ជា​ប្រពន្ធ​យក​មក​លក់​នៅ​ផ្សារ​ក្រមួន​ជា​ប្រចាំ​រាល់ថ្ងៃ បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សមរម្យ​និង​គេ​ដែរ ។

ហើយ​នៅ​យប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ប្តី​របស់​គាត់​ស៊យ​រក​ត្រី​មិន​បាន ឆ្លុះត្រី​មួយ​យប់​ទល់​ភ្លឺ គឺ​រក​ត្រី​បាន​តែ​មួយ​គត់ គឺ​ត្រី​រស់​ទម្ងន់​៨​ខាំ ហើយ​ព្រឹក​កើតហេតុ គាត់​បាន​ជិះ​កង់​យក​ត្រី​មក​លក់​ក៏​ជួប​បុរស់​ម្នាក់​ស្លៀកពាក់​ជា​ឯកសណ្ឋាន​នគរបាល​ជិះ​ម៉ូតូ​មក​ស្ទាក់​ហៅ​ទិញ​ត្រី​នៅ​លើ​ស្ពាន​គយ​ត្របែក ជិត​ផ្សារ​ក្រមួន​នេះ ហើយ​បាន​សួរ​ថា មាន​ត្រី​តែ​មួយ​ហ្នឹង គាត់​ក៏​ឆ្លើយ​ថា រកបាន​តែ​មួយ​ហ្នឹង​យប់មិញ ពេល​នោះ​ជនសង្ស័យ​បាន​សម្លុត​ថា ត្រី​យួន ឬ​ត្រី​ស្រែ នាង​ឆ្លើយ​ថា​ត្រី​ទន្លេ​វ៉ៃ​គោ ប្តី​ខ្ញុំ​រក​នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ ទើប​បុរស​នោះ​ឲ្យ​ថ្លឹង​ឃើញ​ទម្ងន់​៨​ខាំ គិត​ជា​ប្រាក់​១២,០០០​រៀល ខណៈនោះ​ជនសង្ស័យ​បាន​លូក​ហោប៉ៅ​យក​ប្រាក់ ឃើញ​សុទ្ធតែ​ក្រដាស​១​ម៉ឺន មួយ​ដុំ​ធំ ដូច​ជា​ទើបនឹង​បើក​ពី​ធនាគារ​ក្រដាស់​ថ្មី​ៗ ប្រហែល​រាប់​លាន ពេល​នោះ​ដក​ក្រដាស​មួយ​ម៉ឺន​ឲ្យ​មួយ​សន្លឹក និង​ក្រដាស​៥០០​រៀល​បួន​សន្លឹក ហើយ​បាន​យក​ត្រី​ឡើង​ជិះ​ម៉ូតូ​ចុះ​ពិ​លើ​ស្ពាន​រួច​បត់​ទៅ​កើតមក​ផ្សារ​ក្រមួន​ដែរ ពេល​គាត់​មក​ដល់​ផ្សារ​យក​ប្រាក់​នោះ​បម្រុង​ទិញ​ត្រី គេ​លក់​បន្ត ទើប​អ្នកលក់​ត្រី​ជាមួយ​គ្នា​និយាយ​ថា លុយ​ឯង​ម្ដេច​ក៏​ស្លេក​ម្ល៉េះ ទើប​យក​លុយ​ក្រដាស​មួយ​ម៉ឺន​នេះ​មក​ពិនិត្យ​មើល ទើប​ដឹង​ថា​លុយ​ក្លែងក្លាយ ក៏​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកផ្សារ​មក​នាំ​គ្នា​ចោមរោម​មើល ងាក​រក​ម្ចាស់​លុយ​ក្លែងក្លាយ គឺ​គេ​ឃើញ​ជិះ​ម៉ូតូ​គេច​ទៅ​បាត់ ។

ហើយ​នេះ​សំណាង​ដែរ មាន​ត្រី​តែ​១ បើ​មាន​ច្រើន​គេ​ទិញ​ទាំងអស់​ក៏​លក់​ឲ្យ​ដែរ ដោយ​គ្មាន​ចាប់អារម្មណ៍​ថា គេ​ចាយ​លុយ​ក្លែងក្លាយ​ទេ ពីព្រោះ​ជនសង្ស័យ​ស្លៀក​សំលៀក​បំពាក់​ជា​ឯកសណ្ឋាន​នគរបាល​ទៀត ។ ហើយ​បើ​គ្មាន​ការ​ឆោឡោ​ទេ បុរស​នោះ​ពិតជា​ដើរ​ចាយប្រាក់​ក្លែងក្លាយ ទិញ​អីវ៉ាន់​ពេញ​ផ្សារ​ក្រមួន និង​អាច​បន្ត​ទៅ​ចាយ​នៅ​ផ្សារ​វាល​យន្ត​ទៀត ។ ប្រជាពលរដ្ឋ និង​អាជីវករ​ស្វាយ​រៀង សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជន​ដើរ​ចាយប្រាក់​ក្លែងក្លាយ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​កុំ​ឲ្យ​ដើរ​ចាយ​ក្រដាសប្រាក់​ក្លែងក្លាយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ