ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ជលផលខេត្តក្រចេះ ៖ កំណើន​ត្រី​កើនឡើង​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​រដ្ឋបាល​ជលផល​បាន​លើក​ឡើង​ថា កំណើន​ត្រី​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​នេះ​បាន​ផ្តល់​ទិន្នផល​យ៉ាង​ប្រសើរ​ដល់​ប្រជាពលរដ្ឋ ទាំង​សក្តានុពល​ត្រី​ធម្មជាតិ និង​ត្រី​ចិញ្ចឹម ក៏​ដោយសារ​តែ​ធម្មជាតិ​អំណោយផល​ល្អ ពិសេស​ស្ថានភាព​ទឹក​ដែល​បាន​លិច​ស្រោចស្រព​ត្រឹម​កម្រិត​ប្រសើរ​មាន​រយៈពេល​យូរ ។ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត…

ខេត្តក្រចេះ ៖ មន្ត្រី​រដ្ឋបាល​ជលផល​បាន​លើក​ឡើង​ថា កំណើន​ត្រី​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​នេះ​បាន​ផ្តល់​ទិន្នផល​យ៉ាង​ប្រសើរ​ដល់​ប្រជាពលរដ្ឋ ទាំង​សក្តានុពល​ត្រី​ធម្មជាតិ និង​ត្រី​ចិញ្ចឹម ក៏​ដោយសារ​តែ​ធម្មជាតិ​អំណោយផល​ល្អ ពិសេស​ស្ថានភាព​ទឹក​ដែល​បាន​លិច​ស្រោចស្រព​ត្រឹម​កម្រិត​ប្រសើរ​មាន​រយៈពេល​យូរ ។

ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ស៊ៀ​ន គិ​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ នេះ​ថា ដោយ​លោក​បាន​ប្រៀបធៀប​កំណើន​ផល​ត្រី​គ្រប់​ប្រភេទ​ដែល​បាន​មក​ពី​ការ​នេសាទ​របស់​ប្រជា​នេសាទ​គឺ​មានការ​កំណើន​ជាង​រាល់​ឆ្នាំ តែ​អ្វី​ដែល​ប្រឈម​នោះ គឺ​ការ​លួច​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​គឺ​នៅ​តែ​កើត​មាន ក៏​ព្រោះ​ការ​យល់​ដឹង​ពី​ច្បាប់ ក៏​ដូច​ជា​បទដ្ឋាន​លិខិត​កិត្តិ​យុ​ត្តិ​ស្តី​ពី​ច្បាប់​ជលផល​របស់​ពួក​គាត់ គឺ​នៅ​មាន​កម្រិត​នៅឡើយ ។ ពិសេស​ទៀត​នោះ តំបន់​នេសាទ​មួយ​ចំនួន​ដែល​មាន​ភាព​ស្មុគស្មាញ​នៅ​ប៉ែក​ខាងលើ​ដង​ទន្លេមេគង្គ ក្នុង​ការងារ​ចុះ​ល្បាត​ពី​មន្ត្រី​ជំនាញ​ដូច​ជា​នៅ​តាម​កោះ តាម​តំបន់​អន្លង់​ជ្រៅ​ៗ ដែល​ជន​ឆ្លៀតឱកាស​នៅ​តែ​លួច​ធ្វើ​នេសាទ​ខុសច្បាប់​ពិសេស​ពេល​យប់ ។

តាម​របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​បង្ហាញ​ថា កិច្ច​ការងារ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ក្រុមការងារ​ឆ្មាំ​ទន្លេ​អភិរក្ស​ផ្សោត​ទន្លេមេគង្គ បាន​រៀបចំ​ផែនការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​ដែន​អភិរក្ស ក្នុង​នោះ​ដកហូត​មង បាន​៣៨៩​ករណី ចំនួន​១៨៩​ត្បូង​ស្មរ និង​ប្រវែង​ជិត​១០​ម៉ឺន​មែ​ត្រ ដកហូត​សន្ទូចរនង​ចំនួន​២៧​ខ្សែ ប្រវែង​ជាង​២​ពាន់​មែ​ត្រ ផ្លែ​ស​ន្ទូ​ជាង​១​ពាន់​ផ្លែ ។

បង្ក្រាប​ធ្វើ​កិច្ចសន្យា​ចំនួន​១២​ករណី ដោយ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​អ្នកនេសាទ​ចំនួន​២៣​នាក់ កុំ​ឲ្យ​ប្រើ​មង និង​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត ។ បង្ក្រាប​បទល្មើស​ឆក់​ត្រី​ចំនួន​១៥​ករណី ដកហូត​ទូក​១២​គ្រឿង សម្ភារ​ឆក់​ត្រី​១២​គ្រឿង ក្រៅពី​នោះ​មាន​សម្ភារ​ឆក់​មួយ​ចំនួន​ត្រូវ​បាន​ជនសង្ស័យ​បោះ​ចូល​ក្នុង​ទន្លេ​បាត់ ។ និង​ឃាត់ខ្លួន​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំនួន​២​នាក់ ។

ក្រុម​មន្ត្រី​ជំនាញ​ជលផល បាន​លើក​ឡើង​ទៀត​ថា កំណើន​ទិន្នផល​ត្រី​ដែល​សម្បូរ​នៅ​ក្នុងឆ្នាំនេះ ជា​ប្រភេទ​ត្រី​ធំ​ៗ​ដូច​ជា ត្រី​ក្អែក ត្រី​ឆ្លាំង ត្រី​រស់ ត្រី​ក្តាំង​ហា​យ ត្រី​ក្រាយ ត្រី​ក្អី ។ ល ។

ទន្ទឹម​នឹង​ស្ថានភាព​ការ​លួច​ធ្វើ​នេសាទ​ខុសច្បាប់ នៅ​តែ​ជា​បញ្ហា​ប្រឈម និង​ស្មុគស្មាញ​ដែល​កំពុង​តែ​គំរាមកំហែង​ដល់​ពពួក​ត្រី​ធម្មជាតិ​នោះ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ស៊ៀ​ន គិ​ន បាន​អះអាង​ថា កម្លាំង​ខណ្ឌ​ជលផល​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដោយ​សហការ​ជាមួយ​និង​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មន្ត្រី​អង្គការ​ពាក់ព័ន្ធ​នានា​លើ ចំណាត់ការ​បង្ក្រាប​បទល្មើស​នេសាទ ។

ពិសេស​ផែនការ​ពង្រឹង​សហ​គម​នេសាទ​ឲ្យ​មានការ​ចូលរួម​សហការ ក្នុង​ការ​ត្រួ​ពិនិត្យ និង​ល្បាត​ជាប់​ជា​ប្រចាំ ។ ការ​អភិរក្ស និង​ថែទាំ​អន្លង់​ផ្សោត និង​អន្លង់​មេ​ពូជ​មួយ​ចំនួន​ក្នុង​ដែន​នេសាទ​ទាំង​២៨​ចំណុច និង​ស្រះ​ជម្រក​ត្រី​១០​កន្លែង និង​ការ​រុករក​បន្ត​ស្រាវជ្រាវ​ស្រះ​ជម្រក​ត្រី​ថែម​ទៀត ដើម្បី​កំណែទំរង់​ទិ​ន្ឋ​ផល​ឲ្យ​កាន់តែ​កើនឡើង ។ ក្រៅពី​នោះ​ការ​ជំរុញ​ឲ្យ​កសិករ​ផ​លិ​តេ​ពូជ និង​អ្នក​ចិញ្ចឹម ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​មានការ​ផលិត​ពូជ និង​ចិញ្ចឹម​ត្រី​បន្ថែម​ទៀត ដើម្បី​បំពេញ​កង្វះខាត​ត្រី​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ