ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពឹក​ខ្លួន​ និង​ស្ថានភាព​ត្រូវ​សង្គ្រោះ​បន្ទាន់

6 ឆ្នាំ មុន

ការ​ស្ពឹក ​គឺជា​ការ​បាត់បង់​នូវ​ញាណ ឬ​អារម្មណ៍​ផ្នែក​ណាមួយ​នៃ​ខ្លួន​របស់​អ្នក ។ ជា​ធម្មតា​​ការ​ស្ពឹក​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​រលាក ឬ​ការ​សង្កត់​នៃ​មែកធាង​នៃ​សរសៃ​វិញ្ញាណ​​ក្នុង​ផ្នែក​ខាង​ៗ​នៃ​ខ្លួន​របស់​អ្នក ។ ជំងឺ​ដែល​ប៉ះពាល់​ទៅ​លើ​សរសៃវិញ្ញាណ ខាង​ៗ​​ដូច​ជា ​ជំងឺ​ទឹកនោមផ្អែម…

ការ​ស្ពឹក ​គឺជា​ការ​បាត់បង់​នូវ​ញាណ ឬ​អារម្មណ៍​ផ្នែក​ណាមួយ​នៃ​ខ្លួន​របស់​អ្នក ។ ជា​ធម្មតា​​ការ​ស្ពឹក​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​រលាក ឬ​ការ​សង្កត់​នៃ​មែកធាង​នៃ​សរសៃ​វិញ្ញាណ​​ក្នុង​ផ្នែក​ខាង​ៗ​នៃ​ខ្លួន​របស់​អ្នក ។ ជំងឺ​ដែល​ប៉ះពាល់​ទៅ​លើ​សរសៃវិញ្ញាណ ខាង​ៗ​​ដូច​ជា ​ជំងឺ​ទឹកនោមផ្អែម ដែល​អាច​ឲ្យ​មានការ​ស្ពឹក​ផង​ដែរ​។ ជា​ការ​កម្រ​,​ ការ​ស្ពឹក​អាច​ត្រូវ​បាន​បណ្តាល​មក​ពី​បញ្ហា​ខួរក្បាល ឬ​ឆ្អឹងខ្នង ។

ជា​ទូទៅ ការ​ស្ពឹក ​គឺ​ស្រ​ដៀង​ទៅ​នឹង​ការ​បាត់​លែង​មាន​អារម្មណ៍​ថា ​មាន​ជើង​របស់​អ្នក ។ ជា​​សំណាង​ដែរ​, ការ​ស្ពឹក ​គឺ​ត្រូវ​បាន​ផ្សា​ភ្ជាប់​យ៉ាង​កម្រ​ណាស់​ទៅ​នឹង​ជំងឺ​ដែល​មានការ​គំរាម​កំហែង​ដល់​អាយុជីវិត ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម ។

គ្រូពេទ្យ​នឹង​ត្រូវការ​ព័ត៌មាន​លំអិត​អំពី​រោគ​សញ្ញា​របស់​អ្នក​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​នៃ​មូល​ហេតុ​​នៃ​ការ​ស្ពឹក​នេះ​។ តេស្ត​ផ្សេង​ៗ​គ្នា​អាច​ចាំបាច់​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​មុន​នឹង​ការ​ព្យាបាល​ដែល​សាក​សម​ចាប់ផ្តើម​ឡើង ។

មូលហេតុ​នៃ​ការ​ស្ពឹក​៖
-​មាន​ដុំ​សាច់​ដែល​មិនមែន​ជា​មហារីក​ដែល​វិ​វ​ឍ្ឍ​នៅ​លើ​សរសៃវិញ្ញាណ​ដែល​ផ្សារ​ភ្ជាប់​ពី​ត្រចៀក​ទៅ​ខួរក្បាល ។
-​អ្នក​ផឹកស្រា
-​គ្រោះ​ថ្នាក់លើ​សរសៃវិញ្ញាណ Brachial plexus
-​រីក​ប៉ោង​សរសៃវិញ្ញាណ​ក្នុង​ខួរក្បាល
-​ដុំ​សាច់​ក្នុង​ខួរក្បាល
-​ជំងឺ​ទឹកនោមផ្អែម

-​បណ្តុំ​រោគ​សញ្ញា Guillain-Barre
-​ជំងឺ Raynaud
-​ឥទ្ធិពល​នៃ​ការ​ព្យាបាល​ដោយសារ​ធាតុគីមី ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ ។
-​គ្រោះ​ថ្នាក់លើ​ខួរឆ្អឹងខ្នង
-​ដុំ​សាច់​លើ​ខួរឆ្អឹងខ្នង
-​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
-​ជំងឺស្វាយ
-​រីក​សរសៃ​អា​អក​ទ្រូង
-​ការ​ស្ទះ​សរសៃឈាម​មួយ​រយៈ​(TIA)
-​រលាក​សរសៃឈាម
-​កង្វះ​វីតាមីន B-12
-​ជំងឺ​មួយ​ចំនួន​ទៀត

ការ​ស្ពឹក​អាច​មាន​មូលហេតុ​ផ្សេង​ៗ​ពី​គ្នា ។ ភាគច្រើន​មិន​បណ្តាល​អោយ​ប៉ះពាល់​អ្វី​នោះ​ទេ​, ប៉ុន្តែ​មួយ​ចំនួន​អាច​គំរាមកំហែង​ដល់​អាយុជីវិត ។

សូម​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ ប្រសិនបើ​ការ​ស្ពឹក​របស់​អ្នក ​៖
-​ចាប់ផ្តើម ភ្លាម​ៗ
-​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​ក្បាលថ្មី​ៗ ។
-​ប៉ះពាល់​ទៅ​លើ​ដៃ ឬ​ជើង​ទាំងមូល

សូម​ស្វែងរក​មណ្ឌល​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាម​ៗ​ផង​ដែរ ​ប្រសិនបើ​ការ​ស្ពឹក​របស់​អ្នក​ត្រូវ​បាន​គួប​ផ្សំ​ដោយ ​៖
-​ខ្សោយ ឬ​បាត់បង់​ចលនា​សាច់ដុំ​(paralysis)
-​វង្វេងវង្វាន់
-​ពិបាក​ក្នុង​ការ​និយាយ​ស្តី
-​ធី​ង​ធោ​ង
-​ឈឺក្បាល ភ្លាម​ៗ

អ្នក​អាច​នឹង​មានការ​ថត​ស្គេ​ន ​(CT scan) ឬ MRI​ប្រសិនបើ ​៖
-​អ្នកមាន​គ្រោះ​ថ្នាក់លើ​ក្បាល
-​គ្រូពេទ្យ​សង្ស័យ ឬ​ត្រូវការ​បញ្ជាក់​អំពី​ដុះ​សាច់​លើ​ខួរក្បាល ឬ​ដាច់​សរសៃឈាម​ខួរក្បាល

សូម​ធ្វើការ​ណាត់​ជាមួយ​គ្រូពេទ្យ​ផ្ទាល់ ​ប្រសិនបើ​ការ​ស្ពឹក​របស់​អ្នក​ ៖
-​ចាប់ផ្តើម ឬ​អាក្រក់ បន្តិច​ម្តង​ៗ
-​ប៉ះពាល់​ទៅ​លើ​ផ្នែក​ទាំង​ពីរ​នៃ​ខ្លួន​របស់​អ្នក
-​ម្តង​កើត​ម្តង​បាត់
-​ហាក់ដូចជា​ទាក់ទង​ទៅ​នឹង​ការងារ ឬ​សកម្មភាព​មួយ​ចំនួន ជា​ពិសេស​សកម្មភាព​ដដែល
-​ប៉ះពាល់​តែ​ផ្នែក​ណាមួយ​នៃ​អវយវៈ ដូច​ជា​ម្រាមជើង ឬ​ម្រាមដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ